បុគ្គលកាន់កាប់ខុសច្បាប់ត្រូវបង្ខំឱ្យចាកចេញជាបន្ទាន់ ហើយត្រូវទទួលទណ្ឌកម្មដែលបានកំណត់ក្នុង មាត្រា ២៥៩ នៃច្បាប់នេះ។ បុគ្គលកាន់កាប់ខុសច្បាប់គ្មានសិទ្ធិទាមទារសំណងសំរាប់ចំណាយលើការងារ និងការកែលំអដែលខ្លួនបានធ្វើនៅលើអចលនវត្ថុនោះឡើយ។
មាត្រា ៤៤ .
-ប័ណ្ណឬឯកសារសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឬរបស់នីតិបុគ្គលសាធារណៈដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចឱ្យដល់បុគ្គលឯកជន ត្រូវទុកជាមោឃៈនិងគ្មានតម្លៃគតិយុត្ត។ ភ្នាក់ងារដែលចេញប័ណ្ណ ឬឯកសារសំគាល់សិទ្ធិកាន់កាប់នេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងខាងស៊ីវិលនិងព្រហ្មទណ្ឌ។ អាជ្ញាធរដែលព្រងើយកន្តើយចំពោះការរំលោភខុសច្បាប់តាមរបៀបនេះ ដែលខ្លួនបានដឹងចាត់ទុកជាអ្នករួមគំនិត ហើយត្រូវទទួលទោសដូចគ្នានឹងចារីដែរ។
មាត្រា ៤៥ .
-ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចមិនព្រមចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុអ្នកកាន់កាប់អចលនវត្ថុនោះអាចធ្វើពាក្យប្ដឹងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
មាត្រា ៤៦ .
-ការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដោយអាជ្ញាធរមានសមត្ថកិច្ច ឱ្យបុគ្គលក្រៅពីភោគីពិតប្រាកដដដែលបានកាន់កាប់អចលនវត្ថុ គឺជាបទល្មើសដែលត្រូវទទួលទោសតាមបញ្ញត្តិនៃ មាត្រា ២៦១ នៃច្បាប់នេះ។
មាត្រា ៤៧ .
-វិវាទរវាងភោគីចំពោះអចលនវត្ថុមួយ នឹងត្រូវដាក់ឱ្យធ្វើការស៊ើបអង្កេតនិងដោះស្រាយតាមនីតិវិធីដែលបានកំណត់។ លទ្ធផលនៃការស៊ើបអង្កេតត្រូវដាក់ជូនគណៈកម្មការសុរិយោដីដែលបង្កើតឡើងនៅក្រសួងរៀបចំដែនដី នគរូបនីកម្ម និង សំណង់។ គណៈកម្មការនេះត្រូវធ្វើសេចក្ដីសំរេចលើបដិវាទកម្មនោះ។ ក្នុងករណីមិនសុខចិត្ត
1417