Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/20

From Wikisource
This page has not been proofread.

មាត្រា ៥១ .

-​សម្បទាន​ដី​មិនអាច​ប្រគល់ឱ្យ​ដោយ​ឥតគិតថ្លៃ​ទេ លើកលែងតែ​សម្បទាន​ឆ្លើយតប​ទៅនឹង​ប្រយោជន៍​សង្គម​ដែល​ប្រគល់ឱ្យ​គ្រួសារ​ក្រីក្រ​សំរាប់​តាំងទី​លំនៅ ឬ​/​និង​ដាំ​ដំណាំ​ចិញ្ចឹមជីវិត​។ ​

មាត្រា ៥២ .

-​សម្បទាន​ដី​អាចបង្កើត​បានតែ​សិទ្ធិ​ក្នុង​រយៈពេល​មួយ​ជា​កំណត់​តាម​កិច្ចសន្យា​ដែល​បាន​បង្កើត​សម្បទាន​នោះ​ស្របតាម​បញ្ញត្តិ​នៃ​ច្បាប់​នេះ​។ ​សម្បទាន​ដី​មិនអាច​ឈានដល់​ការបង្កើត​នូវ​សិទ្ធិ​ជា​កម្មសិទ្ធិ​លើដី​ដែល​បានផ្ដល់​ជា​សម្បទាន​ជា​ប្រយោជន៍​ដល់​សាមីជន​នោះទេ លើកលែងតែ​ចំពោះ​សម្បទាន​ដែល​ឆ្លើយតប​ទៅនឹង​ប្រយោជន៍​សង្គម​។ ​

មាត្រា ៥៣ .

-​សម្បទាន​ដី​មិនអាច​កើតចេញពី​ស្ថានភាព​កាន់កាប់​ដី​ជាក់ស្ដែង​បានទេ​។ សម្បទាន​ដី​ត្រូវ​សំអាង​លើ​លិខិតគតិយុត្ត​ជាក់លាក់​ដែល​បានចេញ​មុន​ការកាន់កាប់​ដី​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គឺ​រដ្ឋ​ឬ​សមូហភាព​ដែនដី​សាធារណៈ ឬ​គ្រឹះស្ថានសាធារណៈ​ដែលជា​កម្មសិទ្ធិករ​នៃ​ដី​ដែល​ត្រូវបាន​ផ្ដល់​ជា​សម្បទាន​។ សម្បទាន​ត្រូវតែ​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​។ ​

មាត្រា ៥៤ .

-​សម្បទាន​ដី​ត្រូវមាន​លក្ខខណ្ឌ​។ សម្បទាន​ត្រូវតែ​អនុលោម​ទៅតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ដែលជា​សណ្ដាប់ធ្នាប់​សាធារណៈ​។ ​លិខិត​សម្បទាន​អាចមាន​ខ​ដោយឡែក​ផ្សេងទៀត​ដែលមាន​តម្លៃ​ជា​កិច្ចសន្យា​។ ​

មាត្រា ៥៥ .

-​សម្បទាន​ដី​ត្រូវបាន​ដកហូត​វិញ​ដោយ​សេចក្ដីសំរេច​ខាង​រដ្ឋបាល ក្នុងករណី​លក្ខខណ្ឌ​ច្បាប់​មិនត្រូវ​បាន​គោរព​។ ករណីនេះ​សម្បទា​និក​មាន​សិទ្ធិ​ប្ដឹងទៅ​តុលាការ​តាម​នីតិវិធី​ដែល​ច្បាប់​បានកំណត់​។


1419