Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/22

From Wikisource
This page has not been proofread.

មាត្រា ៥៩ .

-​សម្បទាន​ដី​មាន​ទំហំ​ច្រើន​បំផុត​ត្រឹមតែ ១០.០០០ (​មួយ​ម៉ឺន​ហិកតា​) ហិកតា​។ ​សម្បទាន​ដី​ដែល​សំរេច​ហើយ ហើយ​មាន​ទំហំ​លើសពី​ទំហំ​កំណត់​ខាងលើ ជា​កម្មវត្ថុ​នៃ​ការកាត់បន្ថយ​។ ប៉ុន្តែ​ប្រសិនបើ​ការកាត់បន្ថយ​នេះ​មាន​ឥទ្ធិពល​ធ្វើឱ្យ​ខូចប្រយោជន៍​អាជីវកម្ម​ដែល​កំពុងមាន​ដំណើរកា​រ សម្បទា​និក​អាចនឹងទទួល​បានការ​លើកលែង​ជាពិសេស​។ នីតិវិធី​នៃ​ការកាត់បន្ថយ​និង​ការលើកលែង​ជាពិសេស​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ ​ត្រូវបាន​ហាមឃាត់​ការចេញលិខិត​សម្បទាន​ដី​ច្រើន​កន្លែង​ឱ្យ​បុគ្គល​តែ​ម្នាក់ ឬ​ឱ្យ​នីតិបុគ្គល​ច្រើន តែ​គ្រប់គ្រង​ដោយ​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ដដែលៗ ដែលមាន​ទំហំ​សរុប​ធំ​ជាង​ទំហំ​ដែល​បានកំណត់​នៅ​វាក្យ​ខ័​ណ្ឌ​ខាងលើ​។ ​

មាត្រា ៦០ .

-​នីតិវិធី​នៃ​ការផ្ដល់​សម្បទាន​ដី​សម្រាប់​ការសង់​លំនៅឋាន​និង​សម្បទាន​ដី​កសិកម្ម​សំរាប់​ការចិញ្ចឹម​ជីវិត​ឬ​អាជីវកម្ម​កសិឧស្សាហកម្ម​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ ​

មាត្រា ៦១ .

-​រយៈពេល​នៃ​សម្បទាន​ដី​ត្រូវ​កំណត់ ៩៩ (​កៅសិប​ប្រាំបួន​) ឆ្នាំ យ៉ាងច្រើន​។

មាត្រា ៦២ .

-​រាល់​សម្បទាន​ដី​សំរាប់​ដាំ​ដំណាំ​ឧស្សាហកម្ម ត្រូវ​ចាប់​ផ្ដើមធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល​១២ (​ដប់​ពីរ​) ខែ បន្ទាប់ពី​ការផ្ដល់​សម្បទាន បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​ទុកជា​មោ​ឃៈ​។ ​ការខកខាន​ធ្វើ​អាជីវកម្ម​រយៈពេល​លើសពី ១២ (​ដប់​ពីរ​) ខែ នាំឱ្យមាន​មោឃភាព​សម្បទាន​ប្រសិនបើ​ការខកខាន​នោះ​ពុំមាន​មូលហេតុ​ត្រឹមត្រូវ​។ ​រាល់​សម្បទាន​ដី​ដែល​បាន​ផ្ដល់ឱ្យ​មុន​ច្បាប់​នេះ​ចូល​ជា​ធរមាន ហើយ​មិន​បានធ្វើ​អាជីវកម្ម​ចាប់ពី ១២ (​ដប់​ពីរ​) ខែ ឡើងទៅ គិតពី​ថ្ងៃ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន ត្រូវ​ទុកជា​មោ​ឃៈ​ប្រសិនបើ​ការខកខាន​មិនបាន​ធ្វើ​អាជីវកម្ម​នោះ​ពុំមាន​មូលហេតុ​ត្រឹមត្រូវ​។ ​រាល់​ការ​មិនបាន​បំពេញ​កិច្ច​តាម​សៀវភៅ​បន្ទុក​ដោយ​សម្បទា​និក នាំឱ្យមាន​ការដកហូត​សម្បទា​។ ក្នុងករណី​នៃ​ការដកហូត​សម្បទាន ទោះជា​មាន​មូល​ហេតុអ្វី​ក៏ដោយ​សម្បទា​និក​គ្មាន​សិទ្ធិ​ទារ​សំណង​នៃ​ការខូចខាត​ណាមួយ​ឡើយ​។ ​

1421