ផ្នែកទី ៣ : អំពីលទ្ធកម្មដោយសន្តតិកម្ម
មាត្រា ៧១ .
-អាចផ្ទេរតាមរយៈសន្តតិកម្មឥតបណ្ដាំ សន្តតិកម្មមានបណ្ដាំឬអច្ចយទាននូវ:
- ទ្រព្យជាអចលនវត្ថុដែលប័ណ្ណកម្មសិទ្ធិត្រូវបានរៀបចំជាស្ថាពរស្របតាមបញ្ញត្តិទាំងឡាយនៃច្បាប់នេះ
- ភោគៈទាំងឡាយស្របតាមច្បាប់ដោយយោងទៅលើប័ណ្ណឬឯកសារគតិយុត្ត ឬភស្តុតាងផ្សេងៗទៀត
- រាល់អវយវភេទនៃកម្មសិទ្ធិនិងរាល់សិទ្ធិភណ្ឌិកអចលនវត្ថុ។
==== មាត្រា ៧២ . ==== -ក្នុងករណីសន្តតិកម្ម ការគិតរយៈពេលចាំបាច់នៃការកាន់កាប់អចលនវត្ថុសំរាប់លទ្ធកម្មកម្មសិទ្ធិពេញលេញដូចដែលបានបញ្ញត្តិក្នុងមាត្រា ៣០ និងមាត្រា ៣១ នៃច្បាប់ នេះត្រូវរាប់ចាប់ពីពេលដែលខ្មោចបានចូលកាន់កាប់ទ្រព្យនោះ។
មាត្រា ៧៣ .
-ទ្រព្យជាអចលនវត្ថុដែលគ្រាន់តែកាន់កាប់ដោយជាក់ស្ដែង ហើយមិនទាន់បានចុះបញ្ជីឬបញ្ជាក់ដោយលិខិតរដ្ឋបាល ប៉ុន្តែត្រូវបានកាន់កាប់ស្របតាមលក្ខខណ្ឌនៃច្បាប់ ក៏អាចជាកម្មវត្ថុនៃការផ្ទេរតាមសន្តតិកម្មបានដែរ។
មាត្រា ៧៤ .
-ក្នុងករណីទ្រព្យកាន់កាប់គ្មានប័ណ្ណត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម ទាយាទដែលជាអ្នកកាន់កាប់ថ្មីអាចបន្តចាត់ចែងទ្រព្យនោះនិងទទួលបាននូវកិច្ចការពារ ដោយហេតុថាស្ថានភាពរបស់ខ្លួនឆ្លើយតបទៅនឹងលក្ខខណ្ឌនៃច្បាប់។ ក្នុងករណីនេះ អាជ្ញាធរមានសមត្ថកិច្ចឬជនណាក៏ដោយមិនអាចយកលេសពីស្ថានភាពនៃការកាន់កាប់ជាក់ស្ដែងរបស់ខ្មោចឬយកលេសពីការខ្វះនូវការជំរះមរតកត្រឹមត្រូវ ដើម្បីធ្វើឱ្យប៉ះពាល់សិទ្ធិនៃទាយាទនិងជាពិសេសដើម្បីបដិសេធការទទួលស្គាល់ ឬមិនបញ្ជាក់ការកាន់កាប់របស់គេបានឡើយ។
1424