Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/4

From Wikisource
This page has not been proofread.

មាតិកាទី ១៖ អំពីកម្មសិទ្ធិឯកជន និងកម្មសិទ្ធសាធារណៈ

ជំពូកទី ១៖ អំពីគោលការណ៍នៃកម្មសិទ្ធ

​មាត្រា ៤ .

-​សិទ្ធិ​នៃ​កម្មសិទ្ធិ​ដែល​ចែង​ក្នុង​មាត្រា ៤៤ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ អនុវត្ត​ទៅលើ​អចលនវត្ថុ​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ដោយ​ច្បាប់​នេះ​។

​មាត្រា ៥ .

-​គ្មាន​បុគ្គល​ណាមួយ​ត្រូវបាន​គេ​ដកហូត​កម្មសិទ្ធិ​របស់​ខ្លួន​បានទេ ប្រសិនបើ​ការដកហូត​នេះ​មិនមែន​ដើម្បី​ប្រយោជន៍​សាធារណៈ​។ ការដកហូត​ត្រូវធ្វើ​ទៅតាម​ទម្រង់ និង​នីតិវិធី​បញ្ញត្តិ​ដោយ​ច្បាប់ និង​បទបញ្ជា បន្ទាប់ពី​បានផ្ដល់​សំណង​ជាមុន​ដោយ​សមរម្យ និង​យុត្តិធម៌​។

​មាត្រា ៦ .

-​មានតែ​ភោគៈ​ត្រឹមត្រូវ​តាមច្បាប់​ប៉ុណ្ណោះ​ដែល​អាច​នាំ​ឱ្យបាន​កម្មសិទ្ធិ​។​រដ្ឋ​ក៏​អាច​ផ្ដល់​កម្មសិទ្ធិ​នៃ​ទ្រព្យអចលនវត្ថុ ដែលជា​របស់​រដ្ឋ​ក្នុង​ព្រំដែន​ជាក់លាក់​ដែល​បាន​កំណត់ដោយ​ច្បាប់​នេះ​ដល់​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ដែលមាន​សញ្ជាតិ​ខ្មែរ​។​រាល់​ការផ្ទេរ​ឬ​ផ្លាស់ប្ដូរ​សិទ្ធិ​នៃ​កម្មសិទ្ធិ​ត្រូវធ្វើឡើង​តាម​វិធាន​នៃ​នីតិ​រួម​នៃ​ការលក់ ការបន្ត​មរតក ការដូរ ឬ​ប្រទានកម្ម ឬ​តាម​សេចក្ដីសំរេច​របស់​តុលាការ​។

​មាត្រា ៧ .

-​របប​កម្មសិទ្ធិ​លើ​អចលនវត្ថុ​មុន​ឆ្នាំ ១៩៧៩ មិនត្រូវ​បានទទួល​ស្គាល់​។

1403