Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/50

From Wikisource
This page has not been proofread.

ការព្រមព្រៀងគ្នាពីកម្មសិទ្ធិករអវិភាគទាំងអស់ជាការចាំបាច់ សម្រាប់ការផ្ទេរសិទ្ធិ ការបង្កើតសិទ្ធិភណ្ឌិក ឬ ការផ្លាស់ប្ដូរគោលដៅ នៃទ្រព្យ លើកលែងតែមានវិធានផ្សេងពីនេះ ។

មាត្រា ១៧២.-

ចំណាយលើការគ្រប់គ្រង ការបង់ពន្ធ និង បន្ទុកផ្សេងទៀតលើទ្រព្យអវិភាគត្រូវទទួលរ៉ាប់រងដោយកម្មសិទ្ធិករអវិភាគទាំងអស់តាមសមាមាត្រ នៃចំណែករៀងៗខ្លួន លើកលែងតែមានបញ្ញត្តិផ្ទុយពីនេះ ។

មាត្រា ១៧៣.-

គ្មានជនណាមួយអាចត្រូវបានបង្ខំឲ្យនៅក្នុងអវិភាគកម្មបានទេ ។ កម្មសិទ្ធិករអវិភាគម្នាក់ៗអាចទាមទារឲ្យបែងចែកទ្រព្យអវិភាគនោះបាន ។ កម្មសិទ្ធិករអវិភាគទាំងឡាយអាចរក្សាទុកជាបណ្ដោះអាសន្ននូវស្ថានភាព នៃអវិភាគកម្មប៉ុន្តែស្ថានភាពបែបនេះមិនអាចចាប់បង្ខំឱ្យលើសពីរយៈពេល ៥ (ប្រាំ) ឆ្នាំបានឡើយ លើកលែងតែមានកិច្ចព្រមព្រៀងថ្មី ។

មាត្រា ១៧៤.-

អវិភាគកម្មត្រូវចប់ដោយការបែងចែកទ្រព្យតាមរូបដើម ឬ ដោយការលក់ទ្រព្យហើយចែកថ្លៃគ្នា ឬ ដោយកម្មសិទ្ធិករអវិភាគម្នាក់ ឬ ច្រើននាក់ទទួលយកចំណែករបស់អ្នកដទៃ ។ ប្រសិនជាកម្មសិទ្ធិករអវិភាគមិនយល់ព្រមតាមអំពីរបៀប នៃការចែក អ្នកទាំងនោះត្រូវប្ដឹងទៅតុលាការ ដែលនឹងរៀបចំចែកទ្រព្យ ឬ បើទ្រព្យនោះ កាលបើចែកទៅនាំឱ្យថយថ្លៃច្រើនតុលាការអាចបង្គាប់ឱ្យលក់ទ្រព្យទាំងមូលទៅឱ្យតតិយជន ឬ ទៅឱ្យកម្មសិទ្ធិករ អវិភាគណាម្នាក់ក៏បាន ។

1449