Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/6

From Wikisource
This page has not been proofread.

-កម្មសិទ្ធិ​របស់​បុគ្គល​ច្រើន​នាក់​ដែល​អនុវត្ត​សិទ្ធិ​របស់ខ្លួន​ដោយ​សាមគ្គី​គ្នា​ទៅលើ​ទ្រព្យ​ទាំងមូល​គឺ​កម្មសិទ្ធិ​អវិភាគ​។ ​-កម្មសិទ្ធិ​របស់​បុគ្គល​ច្រើន​នាក់​ដែល​អនុវត្ត​នូវ​សិទ្ធិ​ឯកជន​ផ្ដាច់មុខ​លើ​ភាគ​ខ្លះ​នៃ​ទ្រព្យ​ហើយ​ភាគ​ដទៃទៀត​ហៅថា​ភាគ​រួម ត្រូវដាក់​នៅក្រោម​បទបញ្ជា​នីត្យានុកូល ឬ​តាម​ការព្រមព្រៀង​គឺ​សហកម្មសិទ្ធិ​។ ​ -ប្រភេទ​នៃ​កម្មសិទ្ធិ​នីមួយៗ ត្រូវបាន​កំណត់ដោយ​បទ​ប្បញ្ញត្តិ​ដោយឡែក​របស់​កម្មសិទ្ធិ​ទាំងនោះ​។​

មាត្រា ១១ .

-​របប​គតិ​យុ​ត្ដនៃ​កម្មសិទ្ធិ​អចលនវត្ថុ​ប្រែប្រួល​ទៅតាម​ត្រូវការ​របស់​សង្គម​ខ្មែរ​ដូចជា ដី​កសិកម្ម ព្រៃឈើ ផ្លូវទឹក ត្រពាំង បឹងបួ​ឬ​ធារទឹក ត្រើយ​សមុទ្រ​ឬ​ច្រាំងទន្លេ អចលនវត្ថុ​ក្នុង​ទីក្រុង និង​ដី​សំរាប់​សាងសង់​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម​។ ​ច្បាប់​ពិសេស​ត្រូវបំពេញ​បទ​ប្បញ្ញត្តិ​ទាំងឡាយ​នៃ​អត្ថបទ​ច្បាប់​នេះ​ឬ​តាំង​ប​ដិ​ប្បញ្ញត្តិ​ដើម្បី​រក្សា​នូវ​ការចាំបាច់​ខាង​សង្គម​សេដ្ឋកិច្ច ការរៀបចំ​ដែនដី និង​នគរូបនីយកម្ម​។ ​បទបញ្ជា​ទាំងឡាយ​នឹង​បញ្ជាក់​លំអិត​នូវ​របប​ផ្សេងៗ​នៃ​កម្មសិទ្ធិ ដោយ​គោរព​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​។

ជំពូក​ទី ២៖ អំពី​កម្មសិទ្ធិសាធារណៈ​

​មាត្រា ១២ .

-​រដ្ឋ​ជា​កម្មសិទ្ធិករ​នៃ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចែង​ក្នុង​មាត្រា ៥៨ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ និង​ទ្រព្យ​និទាយាទភាព​ទាំងអស់ ឬ​ទ្រព្យ​ដែល​ម្ចាស់​ប្រគល់​ឲ្យ​រដ្ឋ​ដោយ​ស្ម័គ្រចិត្ត ឬ​ទ្រព្យ​ដែល​មិនមែនជា​កម្មវត្ថុ​នៃ​ការយក​ធ្វើជា​របស់​ឯកជន​តាម​ច្បាប់​ឬ​មិនមែនជា​ទ្រព្យ​ដែល​កំពុង​កាន់កាប់​ជា​របស់​ឯកជន​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ជំពូក​ទី ៤ នៃ​ច្បាប់​នេះ​។ ​


1405