This page has been proofread.
ពាក្យ | ភាសាបារាំង | ពន្យល់សេចក្ដី |
---|---|---|
អនុបយោគ | Desaffectation | ការលែងប្រើតាមការចាត់ការលុបនូវគម្យស្ថាននៃអគារសាធារណៈ។ នៅទីនេះច្បាប់អនុបយោគ ជាច្បាប់ដែលរំសាយពីប្រភេទទ្រព្យសម្បត្តិមួយទៅប្រភេទទ្រព្យសម្បត្តិមួយទៀត ដូចជារំសាយពីទ្រព្យសម្បត្តិសាធារណៈមកជាសម្បត្តិឯកជនរបស់រដ្ឋជាដើម។ |
អាណាព្យាបាល | Tuteur | បុគ្គលដែលមានភារកិច្ចតំណាងអោយអនីតិជន។ |
អវយវភេទ | Demembrement | ការបាក់បែកអវយវៈ។ ក្នុងច្បាប់ អវយវភេទបានន័យថា ការផ្ទេរសិទ្ធិរបស់ខ្លះរបស់ខ្លួនលើកម្មសិទ្ធិណាមួយអោយទៅអ្នកដទៃ។ |
អវិភាគកម្ម | Indivision | ភាពដែលចែកគ្នាមិនបាន។ ឧទា: ផ្ទះមួយជាមរតករបស់កូន ៥នាក់ ពុះផ្ទះនោះចែកគ្នា ផ្ទះនោះនឹងអន្តរាយជាមិនខាន។ ដូច្នេះនេះជាមរតកអវិភាគ។ |
អសារកម្មសិទ្ធិ | Nue-propriete | កម្មសិទ្ធិដែលឥតអោយផលដល់ម្ចាស់កម្មសិទ្ធិទេ ដោយហេតុថា ម្ចាស់កម្មសិទ្ធិនោះអោយសិទ្ធិខ្លួនទៅអ្នកដទៃស៊ីផលនៃកម្មសិទ្ធិនេះទាំងអស់។ |
អាជ្ញាធរ | Autorite | អ្នកទ្រទ្រង់អំណាច អ្នករាជការដែលកាន់អំណាច។ |
អាជ្ញាយុកាល | Prescription | មធ្យោបាយម្យ៉ាងសំរាប់ដោះខ្លួនអោយរួចផុតពីកាតព្វកិច្ចណាមួយ កាលណាបើម្ចាស់កាតព្វកិច្ចនោះបណ្ដែតបណ្ដោយអោយជំពាក់យូរ ពេកមិនទារ។ |
ឧបាគមន៍ | Accession | អំពើដែលឈានទៅដល់ ការឈានទៅទទួលបាន (ក្រមរដ្ឋប្បវេណី ចាស់ប្រើ សិទ្ធិដំណុះ)។ |
1484