Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/29

From Wikisource
This page has not been proofread.

ជាក់លាក់​ណា​មួយ​សម្រុះសម្រួល​ដោះស្រាយ។

មាត្រា ៩៥.-
នីតិវិធី​ក្នុង​ការ​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន ត្រូវ​ផ្អក​តាម​ច្បាប់ ឬ អនុក្រឹត្យ។

ផ្នែក​ទី ៧៖ បទប្បញ្ញត្តិ​ពិសេស​សម្រាប់​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​ដែល​ស្ថិត​ក្នុង​ស្រុក

មាត្រា ៩៦.-
ក្រុមប្រឹក្សា​ស្រុក ត្រូវ​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​ស្រុក​របស់​ខ្លួន។

មាត្រា ៩៧.-
ដើម្បី​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​​សម្រាប់​ការ​អភិវឌ្ឍ​តម​បែប​ប្រជាធិបតេយ្យ​នៅ​ ក្នុង​ស្រុក ក្រុមប្រឹក្សា​សង្កាត់​ត្រូវ : - ជួយ​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់​នីមួយៗ​ឱ្យ​​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ - រួម​មួយ​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សាធារណជន នៅ​ក្នុង​ដំណើរការ​អភិបាលកិច្ច​នៅ​ក្នុងស្រុក និង​ឃុំ សង្កាត់ - ស្វែងយល់​និង​ឆ្លើយ​តប ចំពោះ​តម្រូវការ​ក្នុងស្រុក​របស់​ខ្លួន និង​សំណើ​របស់​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់។

មាត្រា ៩៨.-
ក្រុមប្រឹក្សា​ស្រុក​ត្រូវ​មាន​គណនេយ្យភាព ចំពោះ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​និង​​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ស្រុក​អំពី​ជម្រើស សេចក្ដី​សម្រេច ការ​អនុវត្ត​របស់​ខ្លួន ព្រមទាំង​ផល​ប៉ះពាល់​នៃ​ជម្រើស សេចក្ដី​សម្រេច និង​ការ​អនុវត្ត​ទាំង​នោះ។