Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/3

From Wikisource
This page has not been proofread.

ជំពូកទី​ ១៖ អំពី​បទប្បញ្ញត្តិ​ទូទៅ

មាត្រា ១.-
ច្បាប់​នេះ​មាន​គោល​បំណង​កំណត់​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ២.-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​គ្រប់គ្រង​តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព​ដើម្បី​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរ​ភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ តាម​រយៈ​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ។

មាត្រា ៣.-
ឃុំ សង្កាត់​ត្រូវ​គ្រប់គ្រង​តាម​ច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ លើកលែង​តែ​បញ្ហា​ទាំងឡាយ​ណាដែល​បាន​ចែង​ក្នុង​ច្បាប់​នេះ។

មាត្រា ៤.-
ភ្នំពេញ ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រាជធានី​ភ្នំពេញ ចែក​ជា​ខណ្ឌ។ ខណ្ឌ ចែក​ជា​សង្កាត់។

មាត្រា ៥.-
ខេត្ត ចែក​ជា​ក្រុង និង​ជា​ស្រុក។ ក្រុង ចែក​ជា​សង្កាត់។ ស្រុក ចែក​ជា​ឃុំ និង​ជា​សង្កាត់។

មាត្រា ៦.-
ការ​បង្កើត ការ​លុបចោល ការ​កែ​ប្រែ​ព្រំប្រទល់ និង​ការ​កំណត់​ឈ្មោះ​ខេត្ត ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្ដី​ស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។