Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/44

From Wikisource
This page has not been proofread.

មុខងារ សិទ្ធិ​អំណាច និង​ភារកិច្ច​របស់​ខ្លួន ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។

មាត្រា ១៥៦.-
គណៈអភិបាល ត្រូវ​ជួយ​ក្រុមប្រឹក្សា​ក្នុង​ការ​ពិនិត្យមើល​មុខងារ ភារកិច្ច និង​ធនធាន​ទាំងអស់ ដែល​បាន​បែងចែក ឬ បាន​ផ្ទេរ​ទៅ​ឱ្យ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដោយ​​ច្បាប់​នេះ ឬ ​ដែល​ស្របតាម​ច្បាប់​នេះ​រួចហើយ​ត្រូវ​ផ្ដល់​អនុសាសន៍​ដល់​ក្រុមប្រឹក្សា​ អំពី​របៀប​បំពេញ​មុខងារ ភារកិច្ច និង​ការ​ចាត់ចែង​ធនធាន​ទាំង​នោះ។

មាត្រា ១៥៧.-
ក្រុមប្រឹក្សា​ត្រូវ​ត្រួតពិនិត្យ​សកម្មភាព និង​ការ​អនុវត្ត​របស់​គណៈអភិបាល និង​អភិបាល។ ក្នុង​ករណី​ចាំបាច់ ក្រុមប្រឹក្សា​អាច​កោះ​អញ្ជើញ​គណៈអភិបាល ឬ អភិបាល និង​បុគ្គល​ដែល​ពាក់ព័ន្ធ​មក​សាក​សួរ​បំភ្លឺ​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ ឬ វិសាមញ្ញ​របស់​ក្រុមប្រឹក្សា។

មាត្រា ១៥៨.-
គណៈអភិបាល ឬ អភិបាល​ដែល​បាន​សម្រេច ឬ បាន​អនុវត្ត​កិច្ចការ​ណាមួយ​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា ​ ហើយ​ពុំ​បាន​ទទួល​ការ​សម្រេច​ពី​ក្រុមប្រឹក្សា ការ​សម្រេច ឬ សកម្មភាព​នោះ ពុំ​មាន​សុពលភាព​បាន​ឡើយ។

មាត្រា ១៥៩.-
គណៈអភិបាល ត្រូវ​រាយការណ៍​ជូន​ក្រុមប្រឹក្សា​អំពី​ការ​អនុវត្ត​សេចក្ដី​សម្រេច​របស់​ ក្រុមប្រឹក្សា និង​សកម្មភាព​ដែល​បាន​អនុវត្ត​ដោយ​គណៈអភិបាល និង​គណៈកម្មាធិការ​នានា​របស់​ក្រុមប្រឹក្សា ក្នុង​ចន្លោះ​អង្គប្រជុំ​សាមញ្ញ​មួយ​ទៅ​អង្គប្រជុំ​សាមញ្ញ​មួយទៀត​របស់​ ក្រុមប្រឹក្សា។

មាត្រា ១៦០.-
គណៈអភិបាល​ត្រូវ​ផ្ដល់​យោបល់ និង​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​ការ​រៀបចំ​រចនាសម្ព័ន្ធ ប្រព័ន្ធ​ និង​ធនធាន​របស់​ក្រុមប្រឹក្សា ដើម្បី​ទទួល​យក