១
អភិធម្មបិដក
ធម្មសង្គណិ បឋមភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ។
មាតិកា
[១] ពួកធម៌ជាកុសល [ធម៌ក្នុងទីនេះ សំដៅយកសភាវៈមិនមែនសត្វមិនមែនជីវិត, កុសលក្នុងទីនេះ ប្រែថា ធម្មជាតមិនមានទោស១ មានផលជាសុខ១ បានខាងកុសលក្នុងភូមិទាំង ៤ គឺកាមាវាចរភូមិ១ រូបាវចរភូមិ១ អរូបាវចរភូមិ១ លោកុត្តរភូមិ១] ពួកធម៌ជាអកុសល [អកុសល ប្រែថា ធម្មជាតប្រកបដោយទោស១ មានផលជាទុក្ខ១] ពួកធម៌ជាអព្យាក្រឹត [អព្យាក្រឹត ព្រះមានបុណ្យមិនសំដែងដោយសភាពជាកុសលនិងអកុសល អព្យាក្រឹតនេះ មានលក្ខណៈឥតផល ។] ពួកធម៌ប្រកបដោយសុខវេទនា [សោយអារម្មណ៍ជាទីសប្បាយ]ពួកធម៌ប្រកបដោយទុក្ខវេទនា [សោយអារម្មណ៍ដ៏លំបាក] ពួកធម៌ប្រកបដោយវេទនាមិនជាទុក្ខ មិនជាសុខ [ឧបេក្ខាវេទនា] ពួកធម៌ជាវិបាក [ដីកា. ផលរបស់កុសលនិងអកុសល] ពួកធម៌មានវិបាកជាប្រក្រតី ពួកធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពួកធម៌ដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន [សេចក្ដីប្រកាន់មាំ] ពួកធម៌ដែលមិនមានកម្មប្រកបដោយកិលេសមានតណ្ហាជាដើម កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ដែលមិនមានកម្មប្រកបដោយកិលេសមានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ ដល់ឧបាទាន
Page:ព្រះត្រៃបិដកបាលី និងសេចក្ដីប្រែជាភាសាខ្មែរ អភិធម្មបិដក ធម្មសង្គណិ បឋមភាគ ០៧៨.pdf/11
Appearance
This page has not been proofread.