២
អភិធម្មបិដក ធម្មសង្គណិ
ពួកធម៌ដែលសៅហ្មង ទាំងគួរដើម្បីដល់នូវសេចក្តីសៅហ្មង ពួកធម៌ដែលមិនសៅហ្មង តែគួរដើម្បីដល់នូវសេចក្ដីសៅហ្មង ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដើម្បីដល់នូវសេចក្ដីសៅហ្មង ពួកធម៌ប្រកបដោយវិតក្កៈទាំងប្រកបដោយវិចារៈ [វិតក្កៈ ប្រែថា ត្រិះរិះ ; វិចារៈ ប្រែថា ពិចារណា] ពួកធម៌គ្មានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌គ្មានវិតក្កៈទាំងគ្មានវិចារៈ ពួកធម៌ប្រកដោយបីតិ [សេចក្តីត្រេកអរ ឬឆ្អែតកាយ ឆ្អែតចិត្ត] ពួកធម៌ប្រកបដោយសុខ [សេចក្តីសប្បាយកាយសប្បាយចិត្ត] ពួកធម៌ប្រកបដោយឧបេក្ខា [សេចក្តីព្រងើយកន្តើយជាកណ្ដាលមិនជាសុខ មិនជាទុក្ខ] ពួកធម៌ដែលត្រូវលះដោយទស្សនៈ [ការឃើញ គឺសំដៅយកសោតាបត្តិមគ្គ] ពួកធម៌ដែលត្រូវលះដោយភាវនា [ការចម្រើន សំដៅយក សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ] ពួកធម៌ដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពួកធម៌មិនមានហេតុដែលត្រូវលះដោយទស្សនៈ ពួកធម៌មានហេតុដែលត្រូវលះដោយភាវនា ពួកធម៌មានហេតុដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ពួកធម៌ដល់នូវការសន្សំកពូនឡើងដោយកម្មក្កិលេស ពួកធម៌មិនដល់នូវការសន្សំកពូនឡើង ពួកធម៌មិនមែនជាដល់នូវការសន្សំកពូនឡើង មិនមែនជាមិនដល់នូវការសន្សំកពូនឡើង ពួកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌មិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល
Page:ព្រះត្រៃបិដកបាលី និងសេចក្ដីប្រែជាភាសាខ្មែរ អភិធម្មបិដក ធម្មសង្គណិ បឋមភាគ ០៧៨.pdf/13
Appearance
This page has not been proofread.