៣
អភិធម្មមាតិកា
ពួកធម៌មានសភាពតូចឆ្មារ ពួកធម៌ដល់នូវសភាពធំ ពួកធម៌ប្រមាណមិនបាន ពួកធម៌មានអារម្មណ៍តូចឆ្មារ ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ដ៏ថោកទាប ពួកធម៌យ៉ាងកណ្តាល ពួកធម៌ដ៏ឧត្តម ពួកធម៌មានសភាពខុសនិងទៀង ពួកធម៌មានសភាពត្រូវនិងទៀង ពួកធម៌មិនទៀង ពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌មានមគ្គជាហេតុ ពួកធម៌មានមគ្គជាអធិបតី ពួកធម៌កើតឡើងហើយ ពួកធម៌មិនទាន់កើតឡើង ពួកធម៌ដែលប្រុងនឹងកើតឡើង ពួកធម៌ជាអតីត (កន្លងទៅហើយ) ពួកធម៌ជាអនាគត (មិនទាន់មកដល់) ពួកធម៌ជាបច្ចុប្បន្ន (កើតឡើងចំពោះមុខ) ពួកធម៌មានអារម្មណ៍ជាអតីត ពួកធម៌មានអារម្មណ៍ជាអនាគត ពួកធម៌មានអារម្មណ៍ជាបច្ចុប្បន្ន
ពួកធម៌ជាខាងក្នុង ពួកធម៌ជាខាងក្រៅ ពួកធម៌ជាខាងក្នុងនិងខាងក្រៅ ពួកធម៌មានអារម្មណ៍ខាងក្នុង ពួកធម៌មានអារម្មណ៍ខាងក្រៅ ពួកធម៌មានអារម្មណ៍ខាងក្នុងនិងខាងក្រៅ ពួកធម៌ប្រកបដោយការឃើញ ពួកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការឃើញតែប្រកបដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការឃើញមិនប្រកបដោយការប៉ះពាល់ ។
ចប់ តិកមាតិកា ២២ ។