៤
អភិធម្មបិដក ធម្មសង្គណិ
[២] ពួកធម៌ជាហេតុ [ឫសគល់ ឬថា មេនាំបណ្ដាលឲ្យកើតផល]; ពួកធម៌មិនមែនជាហេតុ; ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ; ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ; ពួកធម៌ប្រកបដោយហេតុ; ពួកធម៌ប្រាសចាកហេតុ; ពួកធម៌ជាហេតុផង ប្រកបដោយហេតុផង; ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ; ពួកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ; ពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង ។
ចប់ ពួកហេតុ ។
[៣] ពួកធម៌ប្រកបដោយបច្ច័យ [បច្ច័យ ប្រែថា ជាដែលអាស្រ័យហើយប្រព្រឹត្តទៅនៃផល]; ពួកធម៌មិនមានបច្ច័យ; ពួកធម៌មានបច្ច័យតាក់តែង; ពួកធម៌ឥតមានបច្ច័យតាក់តែង; ពួកធម៌ប្រកបដោយការឃើញ; ពួកធម៌មិនប្រកបដោយការឃើញ; ពួកធម៌ប្រកបដោយការប៉ះពាល់; ពួកធម៌មិនប្រកបដោយការប៉ះពាល់; ពួកធម៌មានរូប ពួកធម៌មិនមានរូប; ពួកធម៌ជាលោកិយ [លោកិយ ប្រែថា ប្រព្រឹត្តទៅក្នុងលោក ។ លោក-សព្ទ ក្នុងទីនេះ សំដៅយកវដ្ដៈ]; ពួកធម៌ជាលោកុត្តរៈ [លោកុត្តរៈ ប្រែថា ឆ្លងចាកលោក]