៥
អភិធម្មមាតិកា
ពួកធម៌គួរដឹងច្បាស់ដោយវិញ្ញាណនីមួយ គឺចក្ខុវិញ្ញាណឬសោតវិញ្ញាណជាដើម ពួកធម៌ដែលមិនគួរដឹងច្បាស់ដោយវិញ្ញាណនីមួយ ។
ចប់ ចូឡន្តរទុកៈ ។
[៤] ពួកធម៌ជាអាសវៈ [អាសវៈ សព្ទនេះ ប្រែថា ហូរទៅ គឺហូរទៅតាមចក្ខុទ្វារជាដើម ឬហូរតាមផ្លូវធម៌រហូតដល់គោត្រភូ ហូរតាមឱកាសរហូតដល់ភវគ្គព្រហ្ម មួយទៀត អាសវៈ សព្ទ ជាឈ្មោះរបស់គ្រឿងត្រាំមានមេរ័យជាដើម អាសវធម៌ដូចគ្នានឹងមេរ័យជាដើមនោះ មួយទៀត អាសវៈ ប្រែថា ញ៉ាំងសង្សារទុក្ខវែងឆ្ងាយឲ្យកើតឡើង មួយទៀត អាសវ សព្ទ ជាឈ្មោះ អសុចិ គ្រឿងស្មោកគ្រោកទាំងពួង សវ សព្ទ ប្រែថា ហូរទៅ អសុចិ ហូរទៅជាប្រក្រតី ហៅថា អាសវៈ]; ពួកធម៌មិនមែនជាអាសវៈ; ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ; ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ; ពួកធម៌ប្រកបដោយអាសវៈ; ពួកធម៌ប្រាសចាកអាសវៈ; ពួកធម៌ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង; ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈ; ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង; ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ; ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ; ពួកធម៌ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ។
ចប់ ពួកអាសវៈ ។