៦
អភិធម្មបិដក ធម្មសង្គណិ
[៥]ពួកធម៌ជាសញ្ញោជនៈ (ធម៌ចងសត្វទុកក្នុងវដ្ដៈ)
ពួកធម៌មិនមែនជាសញ្ញោជនៈ
ពួកធម៌ជាប្រយោជន៍ ឬសមគួរដល់សញ្ញោជនៈ
ពួកធម៌មិនមែនជាប្រយោជន៍ ឬមិនសមគួរដល់សញ្ញោជនៈ
ពួកធម៌ប្រកបដោយសញ្ញោជនៈ
ពួកធម៌ប្រាសចាកសញ្ញោជនៈ
ពួកធម៌ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង
ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ
ពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង
ពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ
ពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ
ពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ
ពួកធម៌ប្រាសចាកសញ្ញោជនៈផង មិនជាប្រយោជន៍ដល់សញ្ញោជនៈផង ។
ចប់ ពួកសញ្ញោជនៈ ។
[៦] ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈដោយអំណាចចុតិនិងបដិសន្ធិ)
ពួកធម៌មិនមែនជាគន្ថៈ
ពួកធម៌ដែលគន្ថៈគប្បីដោតក្រង
ពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង
ពួកធម៌ប្រកបដោយគន្ថៈ
ពួកធម៌ប្រាសចាកគន្ថៈ
ពួកធម៌ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង