This page has been proofread.
ប៉ុន្តែលោកប៉ាវីដែលជាអ្នកចេះ ទៅស្គាល់ស្រុកដែលកាលណោះ គេមិនទាន់ស្គាល់នៅឡើយ ហើយដែលចេះនាំឲ្យគេចំណាំផ្លូវប្រវែងជាង ៣០.០០០គីឡូម៉ែត្រ មិនមែននៅស្ងៀមទេ លោកចេះតែធ្វើឲ្យបារាំងស្គាល់ស្រុកដែលលោកបានទៅ និងស្គាល់អ្នកស្រុកដែលលោកដឹងចិត្ត ហើយដែលលោកស្រឡាញ់ ដោយលោកបានឲ្យបោះពុម្ពសៀវភៅលោក ដែលនិយាយអំពីការដែលពួកលោកប៉ាវីធ្វើ និងអំពីរឿងព្រេងនៅក្នុងស្រុកខ្មែរ និងស្រុកលាវ ។
អ្នកទាំងប៉ុន្មានដែលធ្លាប់ស្គាល់លោកប៉ាវី និងធ្លាប់សរសើរចិត្តល្អរបស់លោកផង កាលបើដឹងថាលោកប៉ាវីអនិច្ចកម្មហើយ និងទប់កុំឲ្យមានសេចក្ដីទុក្ខមិនបាន ។