Jump to content

Page:Kambuja Suriya 1926-1927.djvu/5

From Wikisource
This page has been proofread.

ពី​ក្នុង​ក្បាល​លេខ​ណាៗ​ដើម្បី​ឲ្យ​អ្នក​ស្រាវជ្រាវ​ស្រួល​ដេញ​រក​ប្រភព។

២- អត្ថបទ​វែង​ដែល​កាល​នោះ​មាន​ចុះ​ត​គ្នា​ច្រើន​លេខ, យើង​ប្រមូល​មក​ដាក់​ភ្ជាប់​គ្នា​តែ​ម្ដង ដើម្បី​ឲ្យ​ស្រួល​អាន តែ​មាន​លេខ​យោង​បញ្ជាក់​ប្រាប់​ប្រភព​ដើម​ថា ស្រង់​ពី​លេខ​ណាៗ​ដែរ។

៣- មាន​អត្ថបទ​វែង​ពីរ ដែល​មាន​ចុះ​ផ្សាយ​កាល​នោះ ប៉ុន្តែ​ឥឡូវ​យើង​ពុំ​បាន​បោះ​ឡើង​វិញ​ទេ គឺ ៖

"អភិធម្មត្ថសង្គហៈ ១ និង គតិលោក ១" ។ ហេតុ​បានជា​ពុំ​បាន​បោះ​ផ្សាយ​ឡើង​វិញ ព្រោះ​យល់​ថា ក្នុង​ឆ្នាំ​នោះ​អត្ថបទ​ទាំង​ពីរ​នេះ ក៏​ពុំ​បាន​ចុះ​ផ្សាយ​ចប់​ដែរ ហើយ​វិជ្ជាឋាន​ពុទ្ធសាសនបណ្ឌិត្យ​ក៏​បាន​យក​អត្ថបទ​ទាំង​ពីរ​នេះ​មក​បោះពុម្ព​ជា​សៀវភៅ​រួច​ស្រេច​ដាក់​ជាវ​ជាយូរ​ឆ្នាំ​មក​ហើយ​ផង ។ ម្ល៉ោះ​ហើយ អ្នក​ស្រាវជ្រាវ​ពុំ​ពិបាក​នឹង​រក​ទេ ។

ចំណែក​ពាក្យ​ពេចន៍ និង​ឃ្លា​ល្បះ ជា​សំនួន​វោហារ​របស់​អ្នក​និពន្ធ យើង​ឥត​ប៉ះពាល់​ឡើយ ទុក​នៅ​តាម​លក្ខណៈ​ដើម​ទាំង​ស្រុង គ្រាន់​តែ​តម្រូវ​អក្ខរាវិរុទ្ធ​តាម​បែប​ប្រើ​សព្វ​ថ្ងៃ​ប៉ុណ្ណោះ ។

ដូច្នេះ វិជ្ជាឋាន​ពុទ្ធសាសនបណ្ឌិត្យ​សង្ឃឹម​ថា សៀវភៅ​នេះ នឹង​ផ្ដល់​មធ្យោបាយ​ងាយ​ស្រួល​មួយ​ផ្នែក​ធំ ចំពោះ​អ្នក​សិក្សា​ស្រាវជ្រាវ​ជា​មិនខាន ។

ភ្នំពេញ ថ្ងៃទី ១ មករា ១៩៧០

អ្នក​ប្រមូល​រួម​បោះពុម្ព

លី - ធាមតេង