Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/12

From Wikisource
This page has not been proofread.

​ការអនុវត្ត​នូវ​សិទ្ធិ​ជា​កម្មសិទ្ធិ​ទាក់ទង​និង​អចលនវត្ថុ​របស់​សហ​គម​ន៍ និង​លក្ខខណ្ឌ​ជាក់លាក់​នៃ​ការប្រើប្រាស់​ដី​ត្រូវ​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ ប្រពៃណី និង​យន្តការ​នៃ​ការធ្វើ​សេចក្ដីសំរេច​របស់​សហ​គម​ន៍ អនុលោម​តាម​ទំនៀម​ទំលាប់​របស់​ពួកគេ ហើយ​ត្រូវ​ដាក់ឱ្យ​នៅក្រោម​ច្បាប់​នៃ​ការអនុវត្ត​ទូទៅ​ទាក់ទង​នឹង​អចលនវត្ថុ​ដូចជា ច្បាប់​ការពារ​បរិស្ថាន​ជាដើម​។ ​បញ្ញត្តិ​នៃ​មាត្រា​នេះ​មិនមែនជា​ឧ​ប​ស័គ្គ​ដល់​សកម្មភាព​ការងារ​របស់​រដ្ឋ​ដែលជា​តម្រូវការ​នៃ​ផលប្រយោជន៍​ជាតិ ឬ​តម្រូវការ​ជាបន្ទាន់​របស់​ជាតិ​ឡើយ​។ ​

មាត្រា ២៧ .

-​ដើម្បី​សម្រួលការ​វិវត្តន៍​វប្ប​ធម៌ សេដ្ឋកិច្ច និង​សង្គម​នៃ​សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​និង​ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​បានចេញ​ដោយ​សេរី​ពី​សហគមន៍​ឬ​រួច​ផុតពី​ការបង្ខិតបង្ខំ​សិទ្ធិ​នៃ​កម្មសិទ្ធិ​ឯកត្តជន អាច​នឹងត្រូវ​ផ្ទេរ​ជាពិសេស​ឱ្យ​ពួកគេ​បាន​លើ​ចំណែក​សមស្រប​មួយ​នៃ​ដី​ដែល​ប្រើ ដោយ​សហគមន៍ ប៉ុន្តែ​ចំណែក​នៃ​ដី​ដែលជា​កម្មវត្ថុ​នៃ​ការយក​ធ្វើជា​កម្មសិទ្ធិឯកជន​នោះ មិនអាច​ជា​ដី​ដែល​ចូលក្នុង​និយមន័យ​ទូទៅ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទេ​។ ​

មាត្រា ២៨ .

-​គ្មាន​អាជ្ញាធរ​ណាមួយ​ក្រៅពី​សហគមន៍ អាច​ទទួលបាន​សិទ្ធិ​លើ​អចលនវត្ថុ​របស់​ជន​ជាតិ​ដើម​ភាគតិច​បានឡើយ​។ ​

1411