Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/11

From Wikisource
This page has not been proofread.

​ក្នុងពេល​រង់ចាំ​ការកំណត់​ខាង​ផ្លូវច្បាប់​នូវ​លក្ខន្តិកៈ​របស់​សហ​គម​ន៍ ក្រុម​ដែលមាន​ជាក់ស្ដែង​មកទល់​បច្ចុប្បន្ននេះ​នឹង​បន្ត​គ្រប់គ្រង​សហគមន៍​និង​អចលនវត្ថុ​របស់ខ្លួន​តាម​ប្រពៃណី ហើយ​ត្រូវ​អនុវត្តតាម​បញ្ញត្តិ​នៃ​ច្បាប់​នេះ​។

This page has not been proofread.


មាត្រា ២៤ .

-​ចាត់ទុកជា​សមាជិក​នៃ​សហគមន៍​ជនជាតិដើម​ភាគតិច​ដែល​អាច​ទទួល​គុណប្រយោជន៍​ពី​ការធានា​សិទ្ធិ​និង​ការការពារ​ដែល​រៀបចំឡើង​ដោយ​ច្បាប់​នេះ រាល់​បុគ្គល​ដែល​ឆ្លើយតប​ទៅនឹង​លក្ខណៈវិនិច្ឆ័យ​នៃ​ជាតិពន្ធុ អំពី​វប្បធម៌​និង​សង្គម​របស់​សហគមន៍ ដែល​ទទួលស្គាល់​ដោយ​មតិ​ភាគច្រើន​នៃ​សមាជិក​ដទៃទៀត​និង​ដោយ​ព្រម​ទទួល​នូវ​សាមគ្គីភាព​និង​ភាព​ចំណុះ​ដែលនាំឱ្យ​មានការ​ចូលរួម​ក្នុង​សហគមន៍​។

មាត្រា ២៥ .

-​ដី​សហគមន៍​ជនជាតិដើម​ភាគតិច គឺជា​ដី​ទាំងអស់​ដែល​សហគមន៍​បានរៀបចំ​និវេសនដ្ឋាន​និង​ប្រកប​របរ​កសិកម្ម​ប្រពៃណី​។ ​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​មិនមែន​មានតែ​ដី​ដែល​បាន​ដាំ​ដុះ​ជាក់ស្ដែង​នោះទេ ប៉ុន្តែ​មាន​ដី​បំរុង​ចាំបាច់​ក្នុង​ការដូរ​វេន​ដំណាំ​ថែមទៀត ដែល​តម្រូវ​ទៅតាម​របៀប​ទាញយក​ផល​ដែល​ធ្លាប់ធ្វើ​កន្លងមក ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​អាជ្ញាធរ​រដ្ឋបាល​។ ​ការវាស់វែង​និង​ការកំណត់​ព្រំប្រទល់​នៃ​អចលនវត្ថុ​របស់​សហ​គម​ន៍​ទាំងនោះ​ត្រូវ​កំណត់​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​ដូចដែល​បាន​អះអាង​ដោយ​សហគមន៍ ដោយមាន​ការព្រមព្រៀង​ពី​អ្នកជិតខាង​និង​ដែល​បានកំណត់​តាម​នីតិវិធី​ក្នុង​មាតិកា​ទី ៦ នៃ​ច្បាប់​នេះ​នឹង​អនុក្រឹត្យ​ពាក់ព័ន្ធ​។ ​
This page has not been proofread.


មាត្រា ២៦ .

-​កម្មសិទ្ធិ​នៃ​អចលនវត្ថុ​ដែល​បានចែង​ក្នុង​មាត្រា ២៥ ត្រូវបាន​ផ្ដល់​ដោយ​រដ្ឋ​ជូន​សហគមន៍​ជនជាតិដើម​ភាគតិច​ជា​កម្មសិទ្ធិ​សមូហភាព​។ កម្មសិទ្ធិ​សមូហភាព​រួមមាន​រាល់​សិទ្ធិ និង​ការការពារ​កម្មសិទ្ធិ​ដូច​កម្មសិទ្ធិឯកជន​ដែរ​។ ប៉ុន្តែ​សហគមន៍​នោះ​គ្មាន​សិទ្ធិ​ចាត់ចែង​នូវ​ចំណែក​ណា មួយ​នៃ​កម្មសិទ្ធិ​សមូហភាព​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យទៅ​បុគ្គល ឬ​ក្រុម​ណាមួយ​បានឡើយ​។ ​

1410