Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/15

From Wikisource
This page has not been proofread.

មាត្រា ៣៤.

-​អ្នកកាន់កាប់​ថ្មី​លើ​អចលនវត្ថុ របស់​នីតិបុគ្គល​សាធារណៈ​ឬ​របស់​បុគ្គល​ឯកជន​ដោយ​គ្មាន​ប័ណ្ណ ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ត្រូវ​ចាត់ទុកជា​អ្នកកាន់កាប់​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​ទទួលទោស​ដូច​មានចែង​ក្នុង​==== មាត្រា ២៥៩ នៃ​ច្បាប់​នេះ​។ ​

មាត្រា ៣៥ .

-​មានតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងនាម​រដ្ឋ និង​នីតិបុគ្គល​សាធារណៈ​ប៉ុណ្ណោះ​ដែល​អាចឱ្យ​អ្នកកាន់កាប់​អចលនវត្ថុ​គ្មាន​ប័ណ្ណ​ឬ​មាន​ប័ណ្ណ​មិន​គ្រប់គ្រាន់​ចាក​ចេញពី​ទីតាំង​អចលនវត្ថុ​នោះ​។ ​សាមញ្ញ​ជន ឬ​អាជ្ញាធរ​ដែល​មិន​តាងនាម​រដ្ឋ​ឬ​នីតិបុគ្គល​សាធារណៈ​គ្មាន​សមត្ថកិច្ច​ដេញ​អ្នកកាន់កាប់​ដោយ​សន្តិភាព មាន​ប័ណ្ណ​ត្រឹមត្រូវ​ដោយ​ប្រើ​កម្លាំង​បានឡើយ​។ ការដេញ​អាចធ្វើ​បានតែ​តាម​ការបង្គាប់​របស់​តុលាការ យោងតាម​បណ្ដឹង​របស់​បុគ្គល​ដែល​បាន​ប្ដឹង​ទាមទារ​ទ្រព្យ​។ ​តុលាការ​ត្រូវ​ពិនិត្យ​បញ្ជាក់​រូបភាព ប្រភព កាលបរិច្ឆេទ និង​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ប័ណ្ណ​ដែល​បានបង្ហាញ​។ តុលាការ​មិនអាច​ប្រកែក​ក្នុងការ​បង្គាប់​ឱ្យ​ចាកចេញ​ដើម្បី​ជា​ប្រយោជន៍​ដល់​បុគ្គល​ដែល​បង្ហាញ​ប័ណ្ណ​ត្រឹមត្រូវ​និង​ពេញលេញ​របស់​សុរិយោដី​បានឡើយ​។ ​

មាត្រា ៣៦ .

-​បើ​វិធានការ​បណ្ដេញចេញ បង្គាប់​ដោយ​តុលាការ​អាច​បណ្ដាលឱ្យមាន​ភាពវឹកវរ​ឬ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សង្គម អាជ្ញា​ធរមាន​សមត្ថកិច្ច​អាច​សុំ​ព្យួរ​ការអនុវត្តន៍​ជា​បណ្ដោះអាសន្ន​បាន​។ ​

មាត្រា ៣៧ .

-​លទ្ធកម្ម​នៃ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ដោយ​ភោគៈ​អាច​សម្រេចបាន ចំពោះតែ​គុណប្រយោជន៍​ដល់​បុគ្គល​ដែល​បាន​កាន់កាប់​អចលនវត្ថុ ស្របតាម​លក្ខខណ្ឌ​នៃ​ច្បាប់​នេះ​។ លទ្ធកម្ម​នេះ​មិន​អាចជា​គុណប្រយោជន៍​ដល់​ភោគី​កេង​បន្លំ​ឡើយ​។ ​

1414