Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/16

From Wikisource
This page has not been proofread.

មាត្រា ៣៨ .

-​ដើម្បី​ក្លាយទៅជា​កម្មសិទ្ធិ​លើ​អចលនវត្ថុ​បាន លុះត្រាតែ​ភោគៈ​នោះ​ត្រូវបាន​កាន់កាប់​ដោយ​ពិតប្រាកដ គ្មាន​ហឹ​ង្សា ដឹង​ឮជា​សាធារណៈ គ្មាន​អាក់ខាន​និង​ដោយ​សុចរិត​។ ​ភោគី​ត្រូវ​កាន់កាប់​អចលនវត្ថុ​ដោយ​ពិតប្រាកដ​គឺថា ភោគី​ទោះ​កាន់កាប់​ដោយ​ខ្លួនឯង​ក្ដី ឱ្យ​អ្នកដទៃ​ធ្វើឱ្យ​ក្ដី​ត្រូវ​កាន់កាប់​ឱ្យឃើញថា ការ​នោះ​ប្រាកដជា​ធ្វើ​ដើម្បី​ខ្លួន​ក្នុង​គោលដៅ​ខ្លួន​ជា​ភោគី​យ៉ាង​ផ្ដាច់មុខ កុំឱ្យ​ឃើញថា​ការដែល​ធ្វើ​នោះ​គឺ​ធ្វើ​ដោយសារ​សិទ្ធិ​ណាមួយ​ផ្សេង​ទៅវិញ​។ ប្រសិនបើ​ភោគី​ពិតប្រាកដ​មិន​ចេញមុខ នៅ​ពីក្រោយ​ភោគី​មិន​ពិតប្រាកដ ភោគី​នោះ​មិនអាច​ទាមទារ​ប័ណ្ណ​ភោគៈ​ដើម្បី​ធ្វើ​លទ្ធកម្ម​ទៅជា​កម្មសិទ្ធិ​បានឡើយ​។ ភោគៈ​នោះ​ត្រូវ​ចាត់ទុកជា​មោ​ឃៈ​។ ​ភោគី​ត្រូវ​កាន់កាប់​អចលនវត្ថុ​ដោយ​គ្មាន​ហិង្សា​គឺថា ភោគៈ​ដែល​បានមក​ដោយ​ហិង្សា​មិន​ទុកជា​ភោគៈ​ត្រឹមត្រូវ​តាមច្បាប់​ឡើយ​។ ក៏ប៉ុន្តែ បើកាលណា​គេ​ប្រើ​ហិង្សា​ក្នុងពេល​មាន​តតិយជន​ឥត​សិទ្ធិ​សោះ​មក​ដណ្ដើម​នោះ ហិង្សា​នេះ​គ្មាន​ឥទ្ធិពល​អ្វី​ទៅលើ​ភោគៈ​ដែល​គេ​បាន​ដោយ​សន្តិភាព​តាំងពីដើម​មក​នោះទេ​។ ​ភោគី​ត្រូវ​កាន់កាប់​អចលនវត្ថុ​ដោយ​ដឹង​ឮជា​សាធារណៈ​គឺថា ភោគី​ត្រូវ​កាន់កាប់​ដោយ​ឥត​លាក់​បិទបាំង​អ្នក​ទាំងពួង​ដែល​ចង់​តវ៉ា​អំពី​សិទ្ធិ​របស់ខ្លួន​លើ​វត្ថុ​នោះ​នឹង​បាន​ដឹងឮ​ឃើញ​មិន​ខាន​។ ​ភោគី​ត្រូវ​កាន់កាប់​អចលនវត្ថុ​ដោយ​គ្មាន​អាក់ខាន​គឺថា​ភោគី​ត្រូវធ្វើ​នូវ​កិច្ចការ​ផងទាំងពួង​តាម​ធម្មតា​ជា​ប្រក្រតី​ក្នុង​រយៈពេល​ចាំបាច់​នៃ​ការទាមទារ​លទ្ធ​កម្មក​ម្មសិ​ទ្ធិ​។ ការអាក់ខាន​ក្នុង​រយៈពេល​ខ្លី​ឬ​បោះបង់​ទុក​ឱ្យនៅ​ទំនេរ​ដើម្បី​ឱ្យមាន​ជីជាតិ​ឡើងវិញ​មិនមែនជា​ឧបសគ្គ​ដល់​លទ្ធកម្ម​កម្មសិទ្ធិ​នោះទេ​។ ​ភោគី​ត្រូវ​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​គឺថា ភោគី​មិនដឹង​ពី​សិទ្ធិ​ជាយថាហេតុ​របស់​តតិយជន​លើ​វត្ថុ​ដែល​ខ្លួន​កំពុងកាន់​កាប់​នោះ​សោះ​។ ​

មាត្រា ៣៩ .

-​ក្នុងការ​រង់ចាំ​ដើម្បី​ឱ្យបាន​ទៅជា​កម្មសិទ្ធិ​ពេញលេញ ភោគៈ​ដែល​ស្របតាម​បញ្ញត្តិ​នៃ​ច្បាប់​នេះ​បង្កើតបានជា​កម្មសិទ្ធិ​ភ​ណ្ឌិ​កលើ​អចលនវត្ថុ​។ ភោគៈ​នេះ​អាចជា​កម្មវត្ថុ​នៃ​ការផ្លាស់ប្ដូរ ផ្ទេរសិទ្ធិ​ឬ​ជា​កម្មវត្ថុ​នៃ​កិច្ចការជំនួញ​។

1415