អនុផ្នែកទី ២ : អំពីសេវភាពកើតពីច្បាប់
មាត្រា ១៤៧.
សេវភាពកើតពីច្បាប់មានគោលដៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬ ជាប្រយោជន៍ឯកជន ។
សេវភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈត្រូវកំណត់ដោយច្បាប់ ឬ ដោយបទបញ្ជាពិសេស ដែលបង្ខំទៅលើកម្មសិទ្ធិករ ។
សេវភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍ឯកជនកំណត់ព្រំដែន ដែលកម្មសិទ្ធិករអាចធ្វើសកម្មភាពមួយចំនួនក្នុងដីរបស់ខ្លួន លើកលែងតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ នៃកម្មសិទ្ធិករដីជិតខាង ។
មាត្រា ១៤៨.
ការកំណត់ព្រំដី និង កម្មសិទ្ធិ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសាធារណៈត្រូវកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច យោងតាមសេចក្ដីត្រូវការជាក់ស្ដែង នៃផលប្រយោជន៍រួម ពិសេសតាមសេចក្ដីត្រូវការ នៃធ្វើចរាចរ ។
មុននឹងធ្វើរបង ឬ កសាងអាគារប្រភេទណាក៏ដោយ ដែលស្ថិតនៅជាប់នឹងផ្លូវសាធារណៈកម្មសិទ្ធិករចាំបាច់ត្រូវតែត្រួតពិនិត្យមើលនូវភាពសមស្រប នៃអគារនោះជាមួយនឹងប្លង់តម្រង់ជួរ ប្រសិនបើមាន ។ រាល់លិខិតអនុញ្ញាតកសាងសង់ត្រូវតែយកចិត្តទុកដាក់ដល់ខ្សែតម្រង់ជួរ ដែលមានរួចហើយ ។
អាជ្ញាធរមានសមត្ថកិច្ចអាចសំរេចធ្វើការផ្លាស់ប្ដូរទំហំផ្លូវបាន តាមតម្រូវការចាំបាច់សម្រាប់ផលប្រយោជន៍សាធារណៈ ។ នៅពេល ដែលអាជ្ញាធរធ្វើការសំរេចពង្រីកទំហំផ្លូវសំណង់ទាំងឡាយ ដែលស្ថិតនៅលើបន្ទាត់តម្រង់ជួរត្រូវបន្ថយទៅក្រោយ ។ បើជារបងធម្មតា ឬ ជាសំណង់ស្រាល អាជ្ញាធរតម្រូវឱ្យធ្វើការរំកិលចេញ ។ ប្រសិនបើជាអចលនវត្ថុ ដែលមិនអាចជាកម្មវត្ថុ នៃការផ្លាស់ប្ដូរ កែសំរួលរុះរើបាន អចលនវត្ថុនោះត្រូវឋិតក្នុងសភាពដ ដែលសិន រហូតដល់ពេលអាជ្ញាធរមានសមត្ថកិច្ចសំរេចអំពីការពង្រីក ដែលបានគ្រោងទុក ។ ការដកហូតកម្មសិទ្ធិមួយចំណែក ឬ ទាំងស្រុងអាចប្រព្រឹត្តទៅបានដោយអនុវត្តត្រឹមត្រូវតាមនីតិវិធី នៃច្បាប់ ។ ចំពោះដី ដែលបានកាន់កាប់ស្របច្បាប់ព្រម
1443