Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/78

From Wikisource
This page has not been proofread.

សទ្ទានុក្រម LEXIQUE

ក.ខ.គ

ពាក្យ ភាសាបារាំង ពន្យល់សេចក្ដី
កម្មសិទ្ធិ​ propriete សិទ្ធិ​ពេញលេញ​ជា​ម្ចាស់​លើ​ទ្រព្យ​។​សិទ្ធិ​នេះ​រួមបញ្ចូល​ទាំង​សិទ្ធិ​ប្រើប្រាស់ សិទ្ធិ​អាស្រ័យ​ផល និង សិទ្ធិ​ចាត់ចែង​លើ​ទ្រព្យ​។
កម្មសិទ្ធិករ​ Proprietaire ​ម្ចាស់​កម្មសិទ្ធិ​លើ​ទ្រព្យ និង មាន​សិទ្ធិ​ប្រើប្រាស់​សិទ្ធិ​អាស្រ័យ​ផល​និង​សិទ្ធិ​ចាត់ចែង​លើ​ទ្រព្យ​ដែលជា​របស់ខ្លួន​។​
កតិកាភេទ Rescision កិរិយា​បដិសេធ​កិច្ចសន្យា​ណាមួយ​ដោយ​មកពី​កិច្ចសន្យា​នោះ​មានវិកា​រៈដ​ល់​ឫសគល់​នៃ​ការព្រមព្រៀង​គ្នា​។ ក្នុង​ទីនោះ​កតិកាភេទ បានន័យថា​បដិសេធ​កិច្ចសន្យាលក់​ចោល ដោយ​មកពី​លក់​អចលនវត្ថុ​មានវិកា​រៈ​អាថ៌កំបាំង​។
កាតព្វកិច្ច​ Obligation ចំណង​នៃ​សិទ្ធិ​ដែល​បង្ខំ​ជន​ម្នាក់​ឱ្យ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​ណាមួយ​ឱ្យបំពេញ​នូវ​កិច្ចការ​ណាមួយ ឬ​ឱ្យ​ឈប់​បំពេញ​នូវ​កិច្ចការ​ណាមួយ​ដល់​ជន​ម្នាក់ទៀត​។
ការ​ជំ​រះ​មរតក Reglement des successions ​កិរិយា​ធ្វើបញ្ជី​ទ្រព្យសម្បត្តិ​របស់​ខ្មោច អោយដឹងថា​នៅសល់​ប៉ុន្មាន បាត់​ប៉ុន្មាន ដើម្បី​នឹង​ចែកគ្នា​រវាង​ទាយាទ និង​ទាយាទ​។
ការ្យ Ouvrage ផល​អ្វី​ទាំងពួង​ដែល​កើត​មកពី​ស្នាដៃ​ជាង​ឬ​ស្នាដៃ​សិល្បករ​។ ឧ​ទា​: តុ ទូ ជា​ការ្យ​របស់​ជាង ឯ​ប្រលោមលោក​ជា​ការ្យ​របស់​អ្នកនិពន្ធ​។
កើយ Balcon ​រានហាល​តូច​គ្មាន​សរសរ​ទ្រ​ពីក្រោម​ទេ​តែមាន​បង្កាន់ដៃ​ព័ទ្ធជុំវិញ​។
កូនបំណុល Debiteur ជន​ជំពាក់​ប្រាក់ ឬ​ជំពាក់​កាតព្វកិច្ច​គេ​។
កំពែង Cloture ស្នាមភ្លោះ របង ភ្លឺ​។


ច.ឆ.ជ

ពាក្យ ភាសាបារាំង ពន្យល់សេចក្ដី
ចរន្ត​ការ​ Mise a jour ការកត់ត្រា​ទុកជា​ប្រចាំ​ក្នុង​ឯកសារ​សុរិយោដី​នូវ​រាល់​ការប្រែប្រួល ឬ​ការផ្លាស់ប្ដូរ​ដោយយោង​តាម​ឯកសារ​គតិ​យុ​ត្ដ​។


1477