This page has not been proofread.
ពាក្យ | ភាសាបារាំង | ពន្យល់សេចក្ដី |
---|---|---|
ចារី | Auteur | អ្នកប្រព្រឹត្ត អ្នកដៃដល់។ |
ច្បាប់ | Loi | លិខិតបទដ្ឋានគតិយុត្តដែលអនុម័តដោយអង្គការនីតិបញ្ញត្តិ(សភា) និងចូលជាធរមានតាមរយៈព្រះរាជក្រមប្រកាសអោយប្រើ។ |
ឆន្ទានិសិទ្ធិ | Pouvoir discretionnaire | អំណាចដែលប្រគល់ដល់អាជ្ញាធរអោយរើសយកមធ្យោបាយណាមួយតាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ។ |
ជនជាតិដើមភាគតិច | Indigene | ជនជាតិខ្មែរដើម។ |
ដ.ត.ថ.ទ.ធ.ន
ពាក្យ | ភាសាបារាំង | ពន្យល់សេចក្ដី |
---|---|---|
តតិយជន | Tiers,tierce | ជនទីបី ឬភាគីទីបីក្នុងរឿង។ អ្នកដទៃ ឬអ្នកក្រៅ។ ឧទា: អ្នកលក់ និងអ្នកទិញ ជាភាគីទី១ និងទី២។ អ្នកផ្សេងទៀតក្រៅពីអ្នកលក់ និងអ្នកទិញ ហៅថាតតិយជន។ |
តីរឋាន | Quai | ការ្យដែលបានកសាងនៅក្នុងកំពង់ផែ ឬលើច្រាំងទន្លេសំរាប់នាវាចូលចត សំរាប់អ្នកដំណើរឡើងចុះនាវា និងសំរាប់ផ្ទុកទំនិញ និង ដាក់ទំនិញចុះ។ |
តែងតាំង | Nommer | អោយមុខការ អោយគុណភាព ផ្ដល់ឋានៈនាទី។ ឧទា: ឈ្មោះ "ក" បានតែងតាំងឈ្មោះ "ខ" ជាទាយាទរបស់ខ្លួន។ |
ថ្លោះសិទ្ធិ | Decheance du droit | ប្រាស់ចាកសិទ្ធិ បាត់បង់សិទ្ធិដោយហេតុទណ្ឌកម្ម ឬដោយហេតុមិនបានបំពេញលក្ខខណ្ឌដែលច្បាប់ ឬកិច្ចសន្យាតម្រូវអោយបំពេញក្នុងរយៈពេលមានកំណត់។ |
ទាយាទ | Heritier | អ្នកដែលច្បាប់តម្រូវអោយទទួលមរតកពីជនណាម្នាក់។ ឧទា: កូនជាទាយាទរបស់ឪពុក ម្ដាយ ចៅជាទាយាទរបស់ជីដូន ជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស។ |
ទ្រព្យសម្បត្តិសាធារណៈ | Domaine public | ទ្រព្យដែលត្រូវរក្សាអោយគង់រូបតាមធម្មជាតិជារបស់វាដើម្បីទុកអោយអ្នករួមសង្គមប្រើប្រាស់ជាអង្វែងទៅដូចជា : ស្ពាន ថ្នល់ ...។ល។ ទ្រព្យទាំងអស់នេះស្ថិតនៅជាប្រយោជន៍សាធារណៈមិនអាចលក់ ដូរ និងគ្មានកំណត់អាជ្ញាកាលទេ។ |
ទ្រព្យសម្បត្តិឯកជន | Domaine prive | ទ្រព្យរបស់សង្គមដែលមិនសំរាប់ឱ្យជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន។ |
ធនលាភ | Rente | ផលដែលផ្ដល់អោយមករាល់ឆ្នាំ ដូចជាការប្រាក់ ឈ្នួលដីឈ្នួលផ្ទះជាដើម។ |
ធម្មានុរូប | Legitime | ដែលមានគុណភាពជាអ្វីមួយតាមច្បាប់។ ឧទា: ចៅហ្វាយស្រុកជាអាជ្ញាធរធម្មានុរូប។ កូនដែលកើតពីឪពុក-ម្ដាយដែលមានខាន់ស្លា ហៅថាកូនធម្មានុរូប ឬកូនមានខាន់ស្លា។ |
និទាយាទភាព | Desherence | ភាពឥតអ្នកត្រូវទទួលមរតក។ |
និទ្ទេស | Mention | សេចក្ដីដែលចុះដោយសង្ខេបនៅលើរឹមទំព័រ ឬនៅខាងចុងទំព័រនៃលិខិតណាមួយ។ |
និរាករណ៏ | Abrogation | ការលុបចោលលែងអោយប្រើច្បាប់នោះតទៅទៀត។ |
នីត្យានុកូល | Legal | ដែលកើតមកពីច្បាប់ ដែលច្បាប់តាក់តែងមក។ |
1478