Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/33

From Wikisource
This page has not been proofread.

ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១១១.-
ក្រុមប្រឹក្សា​សង្កាត់​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​របស់​ក្រុមប្រឹក្សា​ក្រុង។

មាត្រា ១១២.-
ក្រុមប្រឹក្សា​ក្រុង​ត្រូវ​ធ្វើ​ប្រតិភូកម្ម​មុខងារ ភារកិច្ច ទៅ​ឱ្យ​ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១១៣.-
តួនាទី ភារកិច្ច និង​ទំនាក់ទំនង​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង និង​ក្រុមប្រឹក្សា​សង្កាត់ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ជំពូក​ទី ៣៖ អំពី​គណៈកម្មាធិការ​ក្រុមប្រឹក្សា និង​គណៈ​អភិបាល

ផ្នែក​ទី​ ១៖ គណៈកម្មាធិការ​របស់​ក្រុមប្រឹក្សា

មាត្រា ១១៤.-
ក្រុមប្រឹក្សា មាន​កាតព្វកិច្ច​រៀបចំ​ឱ្យ​មាន​គណៈកម្មាធិការ​ដូច​ខាងក្រោម :

  • គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស
  • គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ
  • គណៈកម្មាធិការ​លទ្ធកម្ម។

មាត្រា ១១៥.-
ក្រៅពី​គណៈកម្មាធិការ​ទាំង​បី​ខាងលើ​នេះ ក្រុមប្រឹក្សា​អាច​បង្កើត​គណៈកម្មាធិការ​ផ្សេង​ទៀត​ដើម្បី​ជួយ​ការ​ងារ​របស់ ​​ក្រុមប្រឹក្សា​តាម​ការ​ចាំបាច់។