Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/38

From Wikisource
This page has not been proofread.

​ស្ត្រី និង​កុមារ និងអនុសាសន៍ដើម្បីពង្រឹងគណៈកម្មធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

  • -អនុសាសន៍​ដើម្បី​ធ្វើ​ឱ្យ ​ប្រសើរ​ឡើង​នូវ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា​ ១៣៥.-
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អាច​ចេញ​ប្រកាស​ណែនាំ​អំពី​​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​ និង​កុមារ​តាម​ការ​ចាំ​បាច់​ ដោយ​ផ្អែក​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។

ផ្នែក​ទី​ ៤ គណៈកម្មាធិការ​លទ្ធកម្ម

មាត្រា​ ១៣៦.-
គណៈកម្មាធិការ​លទ្ធកម្ម​មាន​សិទ្ធិ​ និង​ភារកិច្ច​ធានា​ឱ្យ​ សកម្មភាព​កិច្ច​លទ្ធកម្ម​ទាំងអស់​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ប្រព្រឹត្ត​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ បើក​ចំហ​តម្លាភាព មិន​លំអៀង​ ដោយ​អនុលោម​តាម​ច្បាប់​ បទប្បញ្ញត្តិ​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ដើម្បី​​ការពារ​ផលប្រយោជន៍​របស់​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន។

មាត្រា​ ១៣៧.-
ការ​បង្កើត​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​លទ្ធកម្ម​ ត្រូវ​កំណត់​ដោយ​ប្រកាស​អន្តរ​ក្រសួង​រវាង​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

ផ្នែក​ទី​ ៥ គណៈអភិបាល​

មាត្រា​ ១៣៨.-
ត្រូវ​រៀបចំ​ឱ្យ​ មាន​គណៈអភិបាល​សម្រាប់​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ។