Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/41

From Wikisource
This page has not been proofread.

​ចំណោម​មន្ត្រី​ទាំងពីរ​ភេទ​ដែល​ស្ថិត​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ ដែល​មាន​លក្ខណ​​សម្បត្តិ​ ដូច​ខាង​ក្រោម : -មាន​ឋានន្តរសក្ដិ​ចាប់​ពី​អនុមន្ត្រី​ឡើង​ -មាន​អាយុ​ ចាប់​ពី​សាមសិប​(៣០)ឆ្នាំ​ឡើង​ គិត​ដល់​ថ្ងៃ​តែងតាំង -មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​ចំនួន​ប្រាំ (០៥) ឆ្នាំ​​ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ -មាន​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ​ក្នុង​រយៈពេល​​នៃ​ការ​តែងតាំង -មិន​ធ្លាប់​មាន​ទោសឧក្រិដ្ឋ​​ ឬ​ មជ្ឈិម​ណា​មួយ។

មាត្រា​ ១៤៥.-

  • អភិបាល​រង​ក្រុង​ អភិបាល​រង​​ស្រុក​ អភិបាល​រង​ខណ្ឌ​ ត្រូវ​ធ្វើ​ការ​ជ្រើសរើស​ក្នុង​ចំណោម​មន្ត្រី​ទាំងពីរ​ភេទ​ ដែល​ស្ថិត​​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ក្រម​ការ​ក្រសួង​មហាផ្ទៃ​ ដែល​មាន​លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម :​
  • មាន​ឋានន្តរសក្ដិ​ចាប់​ពីនាយ​ក្រម​ការ​ឡើង
  • មាន​អាយុ​ចាប់​ពី​ម្ភៃ​ប្រាំ​(២៥) ឆ្នាំ​ឡើង​ គិត​​ដល់​ថ្ងៃ​តែងតាំង
  • មាន​បទពិសោធន៍​ការងារ​ផ្នែក​រដ្ឋបាល​សាធារណៈ​យ៉ាង​តិច​ចំនួន​បី​(០៣)​ឆ្នាំ ​ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​រង​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា
  • មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ​ក្នុង​រយៈពេល​នៃ​ការ​តែងតាំង
  • មិន​ធ្លាប់​មាន​​ទោស​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ណា​មួយ។

មាត្រា​ ១៤៦.-
ក្នុង​ករណី​ចាំបាច់​ អភិបាល​ អភិបាល​រង​ អាច​​​ជ្រើសរើស​ពី​ក្នុង​ចំណោម​មន្ត្រី​ទាំង​ពីរ​ភេទ​ដែល​ស្ថិត​ក្នុង​ ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល​ ក្រៅ​ពី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ប៉ុន្តែ​​មន្ត្រី​នោះ​ត្រូវ​​មាន​ លក្ខណ​សម្បត្តិ​ សមស្រប​តាម​មាត្រា​ ១៤២​ មាត្រា​ ១៤៣​ មាត្រា​ ១៤៤​ និង​មាត្រា​ ១៤៥​ នៃ​ច្បាប់​នេះ។

មាត្រា​ ១៤៧.-
អភិបាល​ អភិបាល​រង​ មាន​អាណត្តិ​ការងារ​​មិន​លើស​ពី​បួន​ (០៤)ឆ្នាំ។ អភិបាល​ អភិបាល​រង​អាច​​ត្រូវ​បាន​តែងតាំង​បាន​បួន​ (០៤)ឆ្នាំ​ទៀត​ សម្រាប់​អាណត្តិ​ទី​ ២​ របស់​ខ្លួន​​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដដែល។

មាត្រា​ ១៤៨.-
អភិបាល​​ អភិបាល​រង​មិនមែន​ជា​សមាជិក​ក្រុមប្រឹក្សា​​ឡើយ។

មាត្រា​ ១៤៩.-
អភិបាល​ អភិបាលរង​អាច​ចូល​រួម​គ្រប់​អង្គ​ប្រជុំ​ និង​មាន​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​អង្គ​ប្រជុំ​របស់​ក្រុមប្រឹក្សា​បាន​ តែ​មិន​អាច​ធ្វើ​​ការ​បោះឆ្នោត​បាន​ឡើយ។