ព័ត៌មានផ្សេងៗទៀត តាមតម្រូវការរបស់ក្រុមប្រឹក្សារបស់ខ្លួន។ រាល់ឯកសារទាំងអស់ដែលបានបោះពុម្ពផ្សាយស្របតាមច្បាប់នេះ ត្រូវតែបិទផ្សាយនៅលើក្ដារព័ត៌មាន ឬ ត្រូវផ្សព្វផ្សាយតាមមធ្យោបាយបានផ្សេងៗទៀតក្នុងដែនសមត្ថកិច្ចរបស់ ក្រុមប្រឹក្សា។
មាត្រា ១៧០.-
គណៈអភិបាល ត្រូវធានាឱ្យ សាធារណជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពិនិត្យមើព័ត៌មាននានានៅលើ ក្ដារបិទផ្សាយព័ត៌មាន ហើយត្រូវធានាថែរក្សាការពារសុវត្ថិភាពក្ដារព័ត៌មាន ដែលមានក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។
មាត្រា ១៧១.-
គណៈអភិបាល ត្រូវធ្វើការបែងចែកភារកិច្ចជាលាយល័ក្ខណ៍អក្សរនូវកិច្ចការដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន។
មាត្រា ១៧២.-
ក្នុងករណីចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចលើកសំណើជូនរាជរដ្ឋាភិបាលដើម្បីកំណត់ នូវតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយអនុក្រឹត្យ។
ជំពូកទី ៤៖ អំពីបុគ្គលិក និងអង្គភាពរបស់ក្រុមប្រឹក្សា
ផ្នែកទី ១ បុគ្គលិករបស់ក្រុមប្រឹក្សា
មាត្រា ១៧៣.-
ក្រុមប្រឹក្សានីមួយៗ ត្រូវមានបុគ្គលិកក្រុមប្រឹក្សារបស់ខ្លួន។
បុគ្គលក្រុមប្រឹក្សា គឺជាបុគ្គលិករបស់ក្រុមប្រឹក្សាដែលបានតែងតាំងដោយក្រុម ឬ ជាបុគ្គលិកដែលបានតែងតាំងឱ្យ ទៅបំពេញការងារជាមួយក្រុមប្រឹក្សា ឬ ជា