Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/5

From Wikisource
This page has not been proofread.
  • ការ​ឆ្លើយតប និង​គណនេយ្យ​ភាព
  • ការ​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន
  • ការ​លើក​ស្ទួយ​សមធម៌
  • តម្លាភាព និង​សុចរិត​ភាព
  • វិធានការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​រំលោភ​អំណាច។

មាត្រា ១៣.-
នីតិបុគ្គល​ទទួល​សិទ្ធិ​អំណាច​របស់​ខ្លួន ដោយ​រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​ដទៃ​ទៀត ដែល​ស្រប​នឹង​ច្បាប់​នេះ។

ជំពូក​ទី ២៖ អំពី​ក្រុម​ប្រឹក្សា

ផ្នែក​ទី ១ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

មាត្រា ១៤.-
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​មាន​ក្រុមប្រឹក្សា​របស់​ខ្លួន ដែល​ត្រូវ​បាន​ជ្រើសរើស​ឡើង តាម​ការ​បោះឆ្នោត​អសកល​ ស្រប​តាម​នីតិវិធី​ដែល​កំណត់​ដោយ​ច្បាប់​ស្ដី​ពី​ការ​​បោះឆ្នោតជ្រើសរើស​ ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ដែល​ហៅ​កាត់​ថា “ក្រុមប្រឹក្សា”។

មាត្រា ១៥.-
ក្រុមប្រឹក្សា​មាន​អាណត្តិ​ប្រាំ (០៥)ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់នៅ​ពេល​ក្រុម​ប្រឹក្សា​ថ្មី​ចូលកាន់​តំណែង។ អាណត្តិ​របស់​ក្រុមប្រឹក្សា ត្រូវ​គិត​ចាប់​ពី​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​ផុត​កំណត់​ថ្ងៃ​បោះ​ឆ្នោត​បន្ទាប់។