ប្រធានអង្គភាពនីមួយៗ ត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពផ្ទាល់ចំពោះនាយករដ្ឋបាល។
ជំពូកទី ៥៖ អំពីដំណើរការអនុវត្ត
ផ្នែកទី ១ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
មាត្រា ១៩២.-
ត្រូវបង្កើតឱ្យ មានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ហៅកាត់ថា “គ.ជ.អ.ប” ដែលកំណត់ដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១៩៣.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ មានសមាជិកមកពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។
មាត្រា ១៩៤.-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិត្រូវមានអនុគណៈកម្មាធិការមុខងារ និងធនធាន អនុគណៈកម្មាធិការកិច្ចការសារពើពន្ធ និង ហិរញ្ញវត្ថុ នឹងអនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងអនុ គណៈកម្មាធិការផ្សេងៗទៀតជាជំនួយការ។
តួនាទី ភារកិច្ច និងសមាសភាពនៃអនុគណៈកម្មាធិការខាងលើនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។