Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/61

From Wikisource
This page has not been proofread.

ជម្រើស និង​ត្រូវ​កំណត់​មុខងារ​ណាមួយ​មាន​លក្ខណៈ​ជា​មុខងារ​ដែល​ត្រូវ​ប្រគល់ ឬ ជា​មុខងារ​ដែល​ត្រូវ​ធ្វើ​ប្រតិភូកម្ម។

ផ្នែក​ទី ៣ មុខងារ​ជា​កាតព្វកិច្ច

មាត្រា​ ២២២.-
មុខងារ​ជា​កាតព្វកិច្ច គឺ​ជា​មុខងារ​ដែល​កំណត់​ដោយ​ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ​ អនុក្រឹត្យ ឬ ប្រកាស​តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល។ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស​ខាង​លើ​នេះ ត្រូវ​ចែង​អំពី​តម្រូវការ​ជា​កាតព្វកិច្ច​ច្បាស់លាស់ និង​​ជាក់លាក់​សម្រាប់​គ្របគ្រង និង​អនុវត្ត​មុខងារ​ដោយ​បញ្ជាក់​ច្បាស់​អំពី​ក្របខ័ណ្ឌ​ពេល​វេលា​សម្រាប់​ អនុវត្ត​បទដ្ឋាន និង​នីតិវិធី។

មាត្រា ២២៣.-
មុខងារ​ជា​កាតព្វកិច្ច ដែល​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​ដោយ​ប្រភេទ​ក្រុមប្រឹក្សា​ណាមួយ ហើយ​មិន​តម្រូវ​ឱ្យ​ មាន​ការ​រួមចំណែក​ជា​ប្រចាំ​ពី​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ប៉ុន្តែ​ក្រសួង ស្ថាប័ន​ទាំង​នោះ ត្រូវ​ផ្ទេរ​ធនធាន​ដើម្បី​ឱ្យ​ ក្រុមប្រឹក្សា​គ្រប់គ្រង ចាត់ចែង និង អនុវត្ត​មុខងារ​នោះ។ មុខងារ​ជា​កាតព្វកិច្ច​ខាង​លើ​នេះ ត្រូវ​ប្រគល់​ឱ្យ​ប្រភេទ​ក្រុមប្រឹក្សា​ដែល​សម​ស្រប។

មាត្រា ២២៤.-
មុខងារ​ជា​កាតព្វកិច្ច ដែល​អនុវត្ត​ដោយ​ប្រភេទ​ក្រុមប្រឹក្សា​សមស្រប​ណាមួយ តម្រូវ​ឱ្យ​ មាន​ការ​ចូល​រួម​ចំណែក​ជា​ប្រចាំ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ទោះ​បី​ធនធាន​ចាំបាច់​ដើម្បី​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​នោះ បាន​ផ្ទេរ​ឱ្យ​រួច​ហើយ​ក្ដី។ មុខងារ​ជា​កាតព្វកិច្ច​ខាង​លើ​នេះ ត្រូវ​ធ្វើ​ប្រតិភូកម្ម​ដល់​ប្រភេទ​ក្រុមប្រឹក្សា ដែល​សមស្រប។