Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/64

From Wikisource
This page has not been proofread.

ជា​លក្ខណៈ​អចិន្ត្រៃយ៍ ដោយ​មិន​ត្រូវ​ធ្វើ​ការ​ប្រគល់ ឬ ធ្វើ​ប្រតិភូកម្ម​ជា​លក្ខណៈ​បណ្ដោះអាសន្ន​ឡើយ។ មាត្រា ២៣៤.-
ការ​ផ្ទេរ​ធនធាន​ដែល​ចាំបាច់​ឱ្យ​ ប្រភេទ​ក្រុមប្រឹក្សា​ណាមួយ​ដែល​សមស្រប ដើម្បី​​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ណាមួយ ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​ជា​លក្ខណៈ​អចិន្ត្រៃយ៍ ដោយ​មិន​ត្រូវ​ធ្វើ​ការ​ផ្ទេរ​ជា​លក្ខណៈ​បណ្ដោះអាសន្ន​ឡើយ។

មាត្រា ២៣៥.-
ក្នុង​ការ​ប្រគល់ ឬ ការ​ធ្វើ​ប្រតិភូកម្ម​មុខងារ​ជា​កាតព្វកិច្ច ឬ មុខងារ​ជា​ជម្រើស​ដែល​ក្រសួង ស្ថាប័ន​ណាមួយ​របស់​រាជរដ្ឋាភិបាល​ធ្លាប់​បាន​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​ពី​មុន​មក​ទៅ​ឱ្យ ​ប្រភេទ​ក្រុម​ប្រឹក្សា​ណាមួយ​ដែល​សមស្រប គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ត្រូវ​កំណត់​ជាមុន​នូវ​ធនធាន និង​ការ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​ក្រុមប្រឹក្សា​បន្ត​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​នោះ។

មាត្រា ២៣៦.-
ដើម្បី​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ណាមួយ​ឱ្យ​ មាន​ប្រសិទ្ធភាព និង​មាន​ចីរភាព គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ ឬ ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​អាច​ប្រគល់ ឬ ធ្វើ​ប្រតិភូកម្ម​ឱ្យ​ ក្រុមប្រឹក្សា​ពីរ ឬ ច្រើន ដោយ​កំណត់​អំពី​ធនធាន​ដែល​ត្រូវ​ចែក​រំលែក​ជាមួយ​គ្នា និង​ត្រូវ​រួមចំណែក​ជា​មួយ​គ្នា ដោយ​រួម​ទាំង​បុគ្គលិក​​ជំនាញ​នៅ​ក្នុង​ចំណោម​ក្រុមប្រឹក្សា​ទាំង​នោះ​ផង។

មាត្រា ២៣៧.-
មុខងារ​ដែល​បាន​ប្រគល់ ឬ ដែល​បាន​ធ្វើ​ប្រតិភូកម្ម គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ត្រូវ​ពិនិត្យ​ឡើងវិញ ដើម្បី​ធ្វើ​ការ​កែសម្រួល​នូវ​មុខងារ​ណាមួយ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង ស្ថាប័ន​