Jump to content

Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/75

From Wikisource
This page has not been proofread.

នេះ ​សាមី​ខ្លួន​ត្រូវ​​​ធ្វើ​ការ​បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​អំពី​មូលហេតុ​នៃ​ ការ​មិន​យល់ព្រម​​​នោះ​​នៅ​ក្នុង​រយៈពេល​មួយ​ (០១)ខែ​ បន្ទាប់​​ពី​ទទួល​បាន​​សេចក្ដី​សម្រេច។ បុគ្គលិក​ដែល​មិនយល់​ព្រម​តាម​ការ​សម្រេច​ខាង​លើ​នេះ អាច​បន្ត​ស្ថិតនៅ​ជា​បុគ្គលិក​របស់​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល​ជា​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​ប្រគល់​ភារកិច្ច​ផ្សេង។

មាត្រា ២៧០.-
សេចក្ដី​សម្រេច​រៀបចំ​បុគ្គលិក​ឡើងវិញ ត្រូវ​ចូល​ជា​ធរមាន​នៅ​ពេល​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​បុគ្គលិក​នោះ ដាក់​ចេញ​សេចក្ដី​សម្រេច​ដែល​កំណត់​អំពី :

  • បុគ្គលិក​ដែល​ត្រូវ​បាន​រៀបចំ​ឡើងវិញ
  • ប្រភេទ​ក្រុមប្រឹក្សា​ដែល​បុគ្គលិក​នោះ​ត្រូវ​ទៅ​បំពេញ​ការងារ
  • កាលបរិច្ឆេទដែល​បុគ្គលិក​នោះ​ត្រូវ​ចូល​បម្រើ​ការងារ។

សេចក្ដី​សម្រេច​ខាងលើ​នេះ អាច​រៀបចំ​ឡើងវិញ​នូវ​បុគ្គលិក​ម្នាក់ ឬ ច្រើន​នាក់​ទៅ​តាម​ការ​ចាំបាច់។

មាត្រា ២៧១.-
ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ផ្ទេរ​ដល់​ក្រុមប្រឹក្សា​នូវ​ប្រាក់​បៀវត្ស ប្រាក់​ឧបត្ថម្ភ​និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​របស់​បុគ្គលិក​ដែល​បាន​ផ្ទេរ​ ឱ្យ ​ក្រុមប្រឹក្សា ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​​បុគ្គលិក​នោះ​បាន​ចូល​បំពេញ​ការងារ​របស់​ ក្រុមប្រឹក្សា។

មាត្រា ២៧២.-
ក្រុមប្រឹក្សា​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ករណី​ដែល​បុគ្គលិក​ណា​ម្នាក់​ត្រូវ​បាន​​ផ្ទេរឱ្យ​​ក្រុមប្រឹក្សា​ រួចហើយ តែ​បុគ្គលិក​នោះ​ខកខាន​មិន​បាន​ចូល​បម្រើ​ការងារ​តាម​ការ​កំណត់​នៅ​ក្នុង​ សេចក្ដី​សម្រេច។