This page has not been proofread.
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ត្រូវពិនិត្យឡើងវិញនូវច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីស្នើធ្វើវិសោធនកម្ម ឬ ដាក់ចេញនូវលិខិតបទដ្ឋានថ្មី ឱ្យ សមស្របសម្រាប់ទ្រទ្រង់ដល់គោលការណ៍នៃការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យដែលចែងក្នុងច្បាប់នេះ។
ជំពូកទី ៨ អវសានប្បញ្ញត្តិ
មាត្រា ២៨៥.-
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។
មាត្រា ២៨៦.-
ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។