និយាយពីលោក អូគុស្ត ប៉ាវី[1]
ដែលលោកអូគុស្តប៉ាវី ទទួលអនិច្ចកម្មមួយឆ្នាំទៅហើយក្នុងអាយុ៧៨ឆ្នាំនេះ នគរបារាំងសែសខាតអ្នកដើររកស្រុក ដែលបំពេញកិត្តិយសដល់នគរបារាំងសែសជាទីបំផុត ហើយនិងអ្នកម្នាក់ជាយ៉ាងសំខាន់ដែលបណ្ដាលឲ្យនគរបារាំងសែស មានថ្វីដៃពូកែនៅទីដែនប្រទេសទ្វីបអាស៊ី ។
លោកប៉ាវីធ្វើការមុនដំបូងដោយខ្សត់ក្រណាស់ ក្រោយនោះមកដល់ឆ្នាំ១៨៦៨ លោកមកដល់ស្រុកកូសាំងស៊ីនធ្វើជាទាហានជើងទឹក ដល់ឆ្នាំក្រោយមកនោះលោកចេញពីធ្វើទាហានបានពាក់សក្ដិ១ ចូលទៅធ្វើរាជការខ្សែលួសក្នុងស្រុកនោះ ហើយចេញពីខ្សែលួសទៅជួយនគរបារាំងសែស ច្បាំងនឹងអាល្លឺម៉ង់ក្នុងឆ្នាំ១៨៧០ – ១៨៧១ ដល់លោកប៉ាវីត្រឡប់មកពីចម្បាំងវិញ គេបញ្ជូនលោកទៅកំពត (ក្រុងកម្ពុជា) លោកក៏រៀនអក្សរនឹងពង្សាវតារខ្មែរនៅស្រុកនោះ ហើយក្នុងវេលានោះ លោកគិតរៀនសេចក្ដីចេះដឹងរបស់ខ្មែរពីដើម ដោយនឹងដើរសង្កេតមើលទីដីស្រុកក្នុងឆ្នាំ១៨៨០ លោកមីរើដើវីល្លែរ កាលណោះជាទីកូវែរណើរស្រុកកូសាំងស៊ីន ប្រើលោកប៉ាវីឲ្យទៅមើលចាត់ការតខ្សែលួសពីភ្នំពេញទៅបាងកក លោកប៉ាវីក៏ដើរមើលស្រុកគ្រប់អន្លើជួនណាជាមួយនឹងលោកអេទីអែនអៃមោនីញេ ជួនណាតែម្នាក់លោក ហើយ
- ↑ អត្ថបទនេះ មានចុះក្នុងកម្ពុជសុរិយា ក្បាលលេខ១ ឆ្នាំ ១៩២៦ – ២៧ ។