-១៦-
សរសេររឿងអំពីដំណើរលោកខ្លះ ក្នុងសៀវភៅដែលមានតម្លៃ ដែលបោះពុម្ពព្រៃនគរក្នុងកាលនោះ ហើយដែលហៅថា "ដើរមើលនិងពិនិត្យឲ្យបានស្គាល់ស្រុកប្រទេស" (អេក្សកុរសីយុង អេ រើកុណែសសង់សើ) ។
គឺក្នុងឆ្នាំ១៨៨០នោះដែរ ដែលលោកប៉ាវីបាននាំក្មេងជំទង់ខ្មែរខ្លះទៅស្រុកបារាំង ដើម្បីនឹងឲ្យរៀនសូត្រ សេចក្ដីនេះហើយដែលនាំបង្កើតឲ្យមានសាលាខ្មែរ ដែលនៅស្រុកបារាំងនោះហើយដែលជាដើមកំណើតមួយ របស់សាលាស្រុកចំណុះ (អេកុលកូឡូញ៉ាល់) សព្វថ្ងៃនេះ ។
ក្រោយបន្តិចមកទៀត ដល់លោកត្រឡប់មកពីស្រុកបារាំងវិញ មកធ្វើជាកុងស៊ុលរងនៅស្រុកហ្លួងប្រាបាង ហើយដល់លោកបានមកកាន់ស្រុកនោះកាលណា មិនមែនឥតសេចក្ដីលំបាកឡើយ ដោយហេតុសៀមបង្កើតឲ្យមានសេចក្ដីលំបាកគ្រប់ជំពូកដល់លោក លោកប៉ាវីក៏ចាប់ធ្វើការខាងវិជ្ជាសិល្បសាទលោកតទៅទៀត (ខែហ្វេវិយ៉េ ១៨៨៧ ) លោកប៉ាវីមិនសុខចិត្តតែនឹងសម្រេចឲ្យបាន មនុស្សស្រឡាញ់លោកប៉ុណ្ណោះឡើយ តាមវាចារបស់លោករៀងរហូតទៅដល់ឆ្នាំ១៨៨៩ លោកចេះតែនាំឲ្យបានសម្រេច ការបង្ក្រាបសត្រូវនៅក្នុងស្រុកនោះឯងដែលមានបៈបោរ ដែលមានពួកហូគឺសាសន៍ចិនគំនិតអាក្រក់ មានទង់ជ័យក្រហម លឿងឬខ្មៅ ធ្វើកិច្ចការដោយនូវអំណាចខ្លួន វាជាចៅហ្វាយដែលធ្វើយ៉ាងដូច្នេះបានដោយសារតែយួននឹងសៀមទាស់គ្នា អំពីមាន