មាត្រា ៩២ .
-កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចបង្កើតបានជាប្រាតិភោគនៃកិច្ចសន្យា ស្របតាមបញ្ញត្តិដែលបានកំណត់ក្នុងមាតិកាទី ៥ នៃច្បាប់នេះ។
មាត្រា ៩៣ .
-កម្មសិទ្ធិករនៃទ្រព្យអាចចាត់ចែងផលិតផលនិងការកើនឡើងតាមធម្មជាតិឬតាមសិប្បនិម្មិតដែលផ្សំគ្នាឬដែលជាប់ជាមួយនឹងទ្រព្យនោះតាមវិធានដែលបានកំណត់ក្នុងផ្នែកទី២ និងទី៣នៃជំពូកនេះ។
ផ្នែកទី ២ : អំពីឧបាគមន៍ផលិតផលនិងផលទុននៃកម្មសិទ្ធិ
មាត្រា ៩៤ .
-កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុមានសិទ្ធិទទួលផលគ្រប់បែបយ៉ាងពីទ្រព្យនោះមានផលធម្មជាតិនិងផលស៊ីវិលតាមសិទ្ធិឧបាគមន៍។ ផលធម្មជាតិផលដែលកើតពីដីដោយឯកឯង ឬដោយអំពើរបស់មនុស្ស។ ផលស៊ីវិលគឺផលទុន ធនលាភនិងការប្រាក់។
មាត្រា ៩៥ .
-ផលដែលកើតចេញពីដំណាំលើទ្រព្យជាដីរបស់កម្មសិទ្ធិករនៃទ្រព្យនេះ លុះត្រាតែកម្មសិទ្ធិករនោះបានសងតម្លៃនៃការភ្ជួររាស់ ពលកម្មនិងពូជដែលបានធ្វើជាយថាហេតុដោយតតិយជន។
1429