Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/32

From Wikisource
This page has not been proofread.

​អនុ​ផ្នែក​ទី ២ : អំពី​ការ​កើន​ដោយ​ធម្មជាតិ​

​==== មាត្រា ៩៩ . ==== -​ដីដុះ​ដែល​កើន​ឡើងជា​បន្តបន្ទាប់ បន្តិច​ម្ដងៗ​លើដី​ជាប់​មាត់ទន្លេ​ឬ​ស្ទឹង ព្រែក​ហៅថា​ល្បាប់​។ ​ល្បាប់​ត្រូវ​បានជា​ប្រយោជន៍​ដល់​កម្មសិទ្ធិករ​ដែលមាន​ដី​ជាប់​មាត់ទឹក​ដែល​នាវា​ឬ​ក្បូន​ចេញចូល​បាន បណ្ដែត​បាន​ឬ​មិនបាន​។ ក្នុងករណី​នាវា​ឬ​ក្បូន​ចេញចូល​បាន បណ្ដែត​បាន កម្មសិទ្ធិករ​ត្រូវ​ទុក​ផ្លូវ​សំរាប់​ទាញ​ពួរ​នាវា​ស្របទៅតាម​បទបញ្ជា​ទាំងឡាយ​។

មាត្រា ១០០ .

-​ចំពោះ​ដី​ដែល​កើនឡើង​ដោយសារ​ចរន្តទឹក​ហូរ​នាំ​ល្បាប់​បន្តិច​ម្ដងៗ​មើល​មិនដឹង​ពី​ច្រាំង​ម្ខាង​ទៅ​គរ​នៅ​ច្រាំង​ម្ខាង​ទៀត ជាប់​ជាមួយនឹង​ដី​អ្នកផ្សេង កម្មសិទ្ធិករ​នៃ​ដី​ដែល​ជាប់​នឹង​ដីដុះ​នោះ​ទទួលបាន​គុណប្រយោជន៍​នៃ​ល្បាប់​នេះ ដោយ​មិនអាច​ឱ្យមាន​ដី​នៅ​ច្រាំង​ម្ខាង​ដែល​បាត់​ដី​មក​តវ៉ា​យក​ដី​ដែល​បាត់​នោះ​បានឡើយ​។

មាត្រា ១០១ .

-​ប្រសិនជា​ទន្លេ​ឬ​ស្ទឹង ព្រែក ដែល​នាវា​ចេញចូល​បាន​ឬ​មិនបាន​នាំយក​ចេញ​ដោយ​កម្លាំង​ទឹកជំនន់​ភ្លាមៗ​នូវ​ចំណែក​ដី​ដ៏​ធំ​និង​អាច​ស្គាល់​បាន ពី​ច្រាំង​ម្ខាង​ទៅ​ភ្ជាប់​នឹង​ដី​ខាងក្រោម​ខ្សែទឹក ឬ នឹង​ច្រាំង​ម្ខាង​ទៀត កម្មសិទ្ធិករ​នៃ​ដី​ដែល​បាក់​ចេញ​អាច​តវ៉ា​យក​ជា​កម្មសិទ្ធិ​របស់ខ្លួន​វិញ​បាន តែ​ត្រូវ​ដាក់ពាក្យ​ប្ដឹង​ទារ​ក្នុង​រយៈពេល​យ៉ាងយូរ ១ (​មួយ​) ឆ្នាំ គិតពី​ថ្ងៃ​កើតឡើង​នូវ​ព្រឹត្តិការណ៍​នោះ បើ​ហួស​រយៈ​ពេលនេះ បណ្ដឹងទាមទារ​មិនត្រូវ​បានទទួល​យកមក​ដោះស្រាយ​ឡើយ លើកលែងតែ​កម្មសិទ្ធិករ​នៃ​ដី​ដែលមាន​ដី​បាក់​ទៅ​ភ្ជាប់​នោះ​មិនទាន់បាន​កាន់កាប់​នៅឡើយ​។ ​

មាត្រា ១០២ .

-​កោះធំ កោះ​តូច​និង​ដីដុះ​ទាំងឡាយ​ដែល​នឹង​កកើត​ថ្មី​ក្នុង​ផ្ទៃ​ទន្លេ ឬ​ស្ទឹង ព្រែក​ដែល​នាវា​ឬ​ក្បូន​ចេញចូល​បាន បណ្ដែត​បាន ជា​របស់​រដ្ឋ​។

1431