Jump to content

Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/35

From Wikisource
This page has not been proofread.

មាត្រា ១០៩ .

-​ភតិសន្យា​ត្រូវធ្វើឡើង​តាម​ឆន្ទៈ នៃ​បណ្ដា​ភាគី​និង​តាម​បញ្ញត្តិ​នៃ​ច្បាប់ ឬ​បទបញ្ជា​ទូ​ទៅជា​ធរមាន​។ ​ភតិសន្យា​ត្រូវតែ​ធ្វើ​ឡើងជា​លាយលក្ខណ៍អក្ស​រ​។ ភតិសន្យា​ធ្វើឡើង​ដោយផ្ទាល់​មាត់​ត្រូវ​ទុកជា​បណ្ដោះអាសន្ន ហើយ​អាច​ត្រូវបាន​បញ្ឈប់​នៅ​គ្រប់ពេល​ដោយ​ជូនដំណឹង​ជាមុន ក្នុង​រយៈពេល​ស្មើនឹង​រយៈពេល​បង់ប្រាក់​ឈ្នួល​។ ​

==== មាត្រា ១១០ .==== - ​មុន​ការចូល​អាស្រ័យ​ផល​លើ​អចលនវត្ថុ អ្នក​ជួល​ត្រូវតែ​ដឹង​អំពី​ស្ថានភាព​នៃ​អចលនវត្ថុ​និង​សម្ភារៈ​នៅនឹងកន្លែង​ដែល​បានរៀបចំ​តាម​ការព្រមព្រៀង​ជាមួយនឹង​ភតិសន្យាបតី​។ ការ​មិនបាន​ពិនិត្យ​ស្ថានភាព​អចលនវត្ថុ​និង​សម្ភារៈ​នៅនឹងកន្លែង​នៅពេល​ចូល​អាស្រ័យ​ផល​ត្រូវ​ចាត់ទុកថា​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​ភតិសន្យា​។ ​ទ្រព្យ​ដែល​ជួល​មិនត្រូវ​មានវិកា​រៈ​អាថ៌កំបាំង​ដែល​ធ្វើឱ្យ​ការប្រើប្រាស់​មិនអាច​ប្រព្រឹត្តទៅបាន​តាម​ធម្មតា​ឡើយ​។​ ​

មាត្រា ១១១ .

- ​អ្នក​ជួល​ត្រូវ​ធានា​ការថែទាំ​ទ្រព្យ​ជាធម្មតា និង​ត្រូវ​សង​មកវិញ​ក្នុងស្ថានភាព​មួយ​ស្របតាម​ស្ថានភាព​នៃ​អចលនវត្ថុ​និង​សម្ភារៈ​នៅនឹងកន្លែង នៅពេល​ផុតកំណត់​នៃ​កិច្ចសន្យាជួល​ដោយ​គិត​ទាំង​តម្លៃ​នៃ​ការខូចខាត​ដែល​កើត​ពី​ការប្រើប្រាស់​មិនធម្មតា លើកលែង​ករណី​មានចែង​ដោយឡែក​ក្នុង​ភតិសន្យា​។ ​

មាត្រា ១១២ .

- ​ភតិសន្យាបតី​មិនត្រូវ​ធ្វើ​សកម្មភាព​ឬ​ឥរិយាបទ​អ្វីដែល​អាចធ្វើឱ្យ​បង្អាក់​ឬ​រំខាន ដល់​ការ​អាស្រ័យ​ផល​របស់​អ្នក​ជួល​ផ្ទុយ​ពី​ភតិសន្យា​ឡើយ​។ ​

មាត្រា ១១៣ .

- ​បែបបទ​នៃ​កិច្ចសន្យាជួល​អចលនវត្ថុ​ដើម្បី​ប្រើប្រាស់​សំរាប់​ស្នាក់នៅ សំរាប់​ពាណិជ្ជកម្ម សំរាប់​ឧស្សាហកម្ម​និង​សំរាប់​កសិកម្ម​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។

1434