ផ្នែកទី ៥ : អំពីវិធានដី
មាត្រា ១១៤ .
- សិទ្ធិនិងកាតព្វកិច្ចនៃកម្មសិទ្ធិករត្រូវបានកំរិតដោយវិធានដីទាំងឡាយសំដៅធានា ការពារផលប្រយោជន៍ទូទៅដែលកំណត់ដោយច្បាប់។
មាត្រា ១១៥ .
- បែបបទសំណង់និងលក្ខខណ្ឌទាំងឡាយនៃការរៀបចំដែនដី និងនគរូបនីយកម្មចំពោះកម្មសិទ្ធិករនឹងកំណត់ដោយអនុក្រឹត្យ។
មាត្រា ១១៦ .
- ការប្រើប្រាស់កម្មសិទ្ធិដែលមិនស្របតាមវិធានដី តែជាប់កិច្ចសន្យាមុនការប្រកាសឱ្យប្រើច្បាប់នេះ មិនអាចប៉ះពាល់បានឡើយ។ ប៉ុន្តែការប្រើប្រាស់នោះមិនអាចពង្រីកថែមនៅក្រោយពេលប្រកាសឱ្យប្រើវិធានដីដែលបានកំរិត ឬហាមឃាត់បានឡើយ។ ក្នុងករណីបន្ទាន់ ឬតម្រូវការចាំបាច់នៃផលប្រយោជន៍សាធារណៈ ច្បាប់អាចបញ្ញត្តិថែមទៀតនូវការអនុវត្តបន្ទាន់នៃវិធានដី កំរិតពីការប្រើប្រាស់កម្មសិទ្ធិដែលមានលក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈ។
ជំពូកទី ៨ អំពីអវយវភេទនៃកម្មសិទ្ធិ
មាត្រា ១១៧ .
- កម្មសិទ្ធិមានអវយវភេទ កាលណាការអាស្រ័យផលបានទៅបុគ្គលក្រៅពីកម្មសិទ្ធិករនៃទ្រព្យ។ សិទ្ធិដែលនៅសល់សំរាប់កម្មសិទ្ធិករឈ្មោះថាអសារកម្មសិទ្ធិ។
1435