មាត្រា ១២៣ .
- ផលស៊ីវិលបានទៅផលុបភោគីសមាមាត្រទៅនឹងរយៈពេលនៃផលុបភោគ។
មាត្រា ១២៤ .
- ផលុបភោគីអាចអាស្រ័យផលដោយខ្លួនឯងផ្ទាល់នូវផលុបភោគ ឬជួល ឬប្រវាស់ ឬក៏ផ្ទេរសិទ្ធិរបស់ខ្លួនដោយយកថ្លៃ ឬដោយឥតយកថ្លៃឱ្យទៅអ្នកដទៃបាន។ ក្នុងករណីជួលឬប្រវាស់ កិច្ចសន្យាមិនត្រូវកំណត់ឱ្យហួសពី ៣ (បី) ឆ្នាំឡើយ។ ប្រសិនបើចង់ជួលឬប្រវាស់បន្ត កិច្ចសន្យាថ្មីត្រូវបញ្ចប់មុន ១ (មួយ) ឆ្នាំ នៃថ្ងៃចប់កិច្ចសន្យាផលុបភោគ។
មាត្រា ១២៥ .
- ផលុបភោគីអាស្រ័យផលពីការកើនជាយថាហេតុ ដោយល្បាប់ទៅលើដីដែលខ្លួនមានសិទ្ធិផលុបភោគ។
មាត្រា ១២៦ .
- ផលុបភោគីប្រើប្រាស់នូវសេវភាពនានានិងសិទ្ធិទាំងឡាយដែលកម្មសិទ្ធិករអាចអាស្រ័យផលបាន លើកលែងតែសិទ្ធិចាត់ចែង។
មាត្រា ១២៧ .
- ផលុបភោគីប្រើប្រាស់សិទ្ធិតាមរបៀបដូចគ្នានឹងកម្មសិទ្ធិករ លើផលិតផលនៃកន្លែងយកថ្មដែលមានស្រាប់នៅលើដីដែលដាក់ជាផលុបភោគ។
មាត្រា ១២៨ .
- ផលុបភោគីត្រូវបានទទួលថ្លៃដែលត្រូវបង់ឱ្យកម្មសិទ្ធិករនៃដីសម្បទានិកអណ្ដូងរ៉ែក្នុងបរិវេណដីក្រោមសិទ្ធិផលុបភោគរបស់ខ្លួន។
1437