យ . រ . ល . វ
យថាហេតុ (Eventualite) : ហេតុដែលពឹងផ្អែកទៅលើព្រឹត្តិការណ៍ណាមួយ គឺថាបើព្រឹត្តិការណ៍នោះកើតឡើងយ៉ាងណា ហេតុនោះក៏ត្រូវធ្វើយ៉ាងនោះដែរ។
យ៉ (Saillie) : ចំណែកផ្ទះដែលចេញពីជញ្ជាំងទៅខាងមុខ។ រូបមន្ត (Formule) : ការងារដែលត្រូវបំពេញអោយមានរូបតាមច្បាប់កំណត់។ រូបវន្តបុគ្គល (Personne physique) : បុគ្គលដែលមានរូបមែនៗ គឺមនុស្សមែនៗ ផ្ទុយនឹងនីតិបុគ្គលដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់។ លេខាចារឹក (Inscription) : ការកត់ត្រារឿងហេតុអ្វីមួយចូលក្នុងសៀវភៅ ឬបញ្ជីតាមរូបមន្តដែលបានកំណត់ដើម្បីគ្រប់គ្រងអចលនវត្ថុអោយបានត្រឹមត្រូវតាមច្បាប់។ លក្ខខណ្ឌ (Condition) : គុណភាពដែលត្រូវមាន ឬខដែលត្រូវបំពេញអោយគ្រប់ចំនួន ដើម្បីអោយបានសម្រេចបំណងណាមួយ។ លក្ខណៈ (Caractere) : ភិនភាគ ឬកពារ កិរិយា បែបបទ។ លទ្ធកម្ម (Acquisition) : ការបានឡើងជាភោគីឬជាកម្មសិទ្ធិករនៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្ដី ដោយទិញក្ដី ដោយដូរក្ដី ដោយសន្តតិកម្មក្ដី។ លិខិតយថាភូត (Acte authentique) : លិខិតធ្វើតាមរូបមន្តនៃច្បាប់ ដូចជាលិខិតបញ្ជាក់ជាដើម។ វិធាន (Regle) : មូលសាស្ត្រ ច្បាប់ បន្ទាត់។
វិធានការ (Mesure) : មធ្យោបាយ សេចក្ដីប្រយ័ត្ន របៀបចាត់ចែងឡើងដើម្បីបង្ការ ឬទប់ទល់នឹងអ្វីមួយ។ វិការៈអាថ៌កំបាំង (Vice cache) : គុណវិបត្តិឬការខូចខាតនៃវត្ថុអ្វីមួយដែលបានលក់ ហើយដែលគេពិនិត្យមើលលើកដំបូងទៅគ្មានឃើញថាវត្ថុនោះខូចខាតទេ ប៉ុន្តែពេលយកវត្ថុនោះទៅប្រើប្រាស់ ប្រើពុំកើតឡើយ។
ស . ហ សន្តតិកម្ម (Succession) : ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់អោយទៅអ្នករស់។ មតិកឬទ្រព្យរបស់ខ្មោចដែលត្រូវបានទៅទាយាន (អ្នកបន្តមតិក)។
1481